ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា ទឹម រដ្ឋា និងគ្រួសារបានយកទឹកប្រាក់ ផ្ទាល់ ខ្លួន ទៅឧបត្ថម្ភដល់លោកយាយចាស់ជរាម្នាក់ ដែលរស់នៅគ្មានទីពឹង និងមានជំងឺ ប្រចាំ កាយ គ្មានលទ្ធភាព ក្នុងការព្យាបាលខ្លួនរស់នៅ មានការលំបាកវេទនា កំពុងតែដង្ហើយស្វែងរកជំនួយ ។
កាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រីដែលកំពុង តែក្តាប់បានទីផ្សារ ក្នុងសិល្បៈកាន់តែច្រើន កញ្ញា ទឹម រដ្ឋា និងក្រុមគ្រួសារ បានធ្វើដំណើរទៅដល់ ភូមិត្រពាំងអញ្ចេញ ឃុំស្វាជ្រំ ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង ដោយនាងបាន ពាំនាំនូវអំណោយ និងថវិការមួយចំនួន ទៅជូន ដល់ដូន ចាស់ជរា ដែលរស់នៅគ្មានទីពឹង និងមានជំងឺប្រចាំកាយ។
តារាបង្ហាញម៉ូដរាងតូចច្រឡឹង កញ្ញា ទឹម រដ្ឋា បានបង្ហោះរូបថតជាច្រើន នៅលើបណ្តាញទំនាក់ ទំនងសង្គម Facebook របស់នាងដោយតាមរយៈ រូបថតទាំងអស់នោះ បានស្តែងឲ្យឃើញថា នាង និងគ្រួសារ បានពាំនាំយកអំណោយមួយចំនួន ទៅជូនដូនលោកយាយ មុំ ដែលកំពុងតែ មានជំងឺ ដោយនាងបានចេញ លុយព្យាបាលអញ្ជើញ គ្រូពេទ្យមកព្យាបាល ដូនចាស់រូបនោះ និងបានឧបត្ថម្ភអណ្តូងស្នប់ មួយជូនដល់លោក យាយរូបនោះ ថែមទៀតផង ។
តាមរយៈការបង្ហាញពីសកម្មភាព មនុស្សធម៌របស់ តារាសម្តែង កញ្ញា ទឹម រដ្ឋា និងគ្រួសារនេះ បានសរបញ្ជាក់ពីទឹកចិត្តល្អ ចេះចូលរួមចែករំលែក និងជួយទៅដល់អ្នកទីទាល់ក្រ មានការ លំបាកវេទនា ហើយនេះក៏ជាគំរូល្អមួយ សម្រាប់មិត្តសិល្បករ ដទៃទៀត គួរយកគំរូតាម ហើយ សម្រាប់សកម្មភាពមួយនេះ គឺមិនមែនជាលើកទី១ទេ សម្រាប់ស្រីស្អាតរូបនេះ ព្រោះថាកន្លង មកនាងក៏ធ្លាប់បាន ចូលរួមក្នុងសកម្មភាព មនុស្សធម៌នេះច្រើនដែរ គ្រាន់តែមិនសូវ បើកចំហរ តែប៉ុណ្ណោះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល