ថៃ ៖ នៅក្នុងកម្មវិធីគំរប់ខួប ៤៨ ឆ្នាំដែលមានឈ្មោះថា We Will Love You ក្រុមរបស់តារាល្បីឈ្មោះថា Gang Lom បានត្រលប់ទៅជួបជុំគ្នាម្តង បន្ទាប់ពី លោក Mark Prin និងនាង Mint Chalida មិនបាននិយាយរកគ្នាតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។
ក្នុងនោះផងដែរ តារាស្រីវ័យ ២៤ ឆ្នាំរូបនេះបានចូលរួមក្នុងព្រឹត្តិការណ៍មួយ ថែមទាំងថ្លែងអំពីមិត្តភាពរបស់នាងជាមួយនិង លោក Mark ផងដែរ ។
នៅថ្ងៃនោះ ខ្ញុំគឺជាមនុស្សចុងក្រោយដែលបានទៅកាន់កីឡាដ្ឋាន ដោយសារតែខ្ញុំបានរវល់ចូលរួម Event មួយ ។ Mint ថ្លែង ។
ក្រោយពីផ្លាស់ប្តូរខោអាវរួច Boy Pakorn ក៏បានហៅខ្ញុំទៅថតរូប ។ ការពិតទៅដូចជាមិនស្អីទេ គ្រាន់តែថតរូបតាស់ ។
នៅពេលដែលបានជួបបង Mark ខ្ញុំតែងតែនិយាយសួស្តីទៅកាន់គាត់ ។ ហើយខ្ញុំមានអារម្មណ៍កក់ក្តៅជាមួយនិងការថតរូបនោះ ។ វាពិតជាសប្បាយរីករាយខ្លាំងណាស់ ក្នុងនាមជាមិត្តអស់រយៈពេល ៨ ឆ្នាំកន្លងមកនេះ ។ មួយវិញទៀតវិញ ខ្ញុំក៏អាច Follow គាត់ជាថ្មីម្តងទៀត នៅលើគណនីអុិនស្រ្តាក្រាម ហើយយើងក៏អាចជាមិត្តនឹងគ្នាដូចកាលពីមុន ។
នៅក្នុងថ្ងៃនោះផងដែរ ក្រុមរបស់ពួកគេក៏បានទទួលទានអាហារពេលល្ងាចជាមួយគ្នា ដែលមានវត្តមាន Taew និង Mew ចូលរួមដែរ គ្រាន់តែពួកយើងមិនបានបង្ហាញវានៅលើបណ្តាញសង្គម ។
Mint chalida បន្ថែមទៀតថា នាងអាចនិយាយរក Mark ដូចកាលពីមុន ហើយនាងរីករាយនឹងរួមការងារជាមួយលោកជាថ្មីម្តងទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews