ថៃ ៖ ហ្វេនភាគច្រើនសុទ្ធតែបានដឹងមកហើយថា តារាសម្តែងថៃ លោក Mark Prin គឺជាមិត្តប្រុសរបស់នាង Kimberly ហើយអ្នកទាំងពីរបានចាប់ដៃគ្នាសាងស្នេហាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះបែរជាលេចធ្លាយព័ត៌មានថា Mark prin បណ្តើរស្រីថ្មីទៅទិញឥវ៉ាន់ ដែលមិនមែនជា Kimberly ទេ ។
យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ស្រីដែលលោក Mark Prin បណ្តើរនោះគឺនាង Sky Maria ។ នៅក្នុងព្រឹត្តិការណ៍មួយឈ្មោះថា OVS តារាសម្តែងវ័យ ២៨ ឆ្នាំរូបនេះក៏បានស្រាយចម្ងល់ជាមួយនិងអ្នកកាសែតអំពីរឿងនេះ ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
អ្នកកាសែត ៖ លោកពិតជាបានទៅដើរទិញឥវ៉ាន់ជាមួយនិង Sky The Face?
លោក Mark prin ៖ ខ្ញុំពិតជាចង់ដឹងចង់លឺអំពីព័ត៌មាននេះមែនទែន!! ជាការពិតណាស់ យើងធ្លាប់ធ្វើការជាមួយគ្នា ប៉ុន្តែបន្ទាប់ពីនោះ គឺគ្មានពាក់ព័ន្ធអ្វីនឹងគ្នានោះទេ ។
អ្នកកាសែត ៖ តើលោកពិតជាមិនបានទាក់ទងនាងពិតមែន?
លោក Mark prin ៖ គ្មានទេ ។
អ្នកកាសែត ៖ លោកមានបាននិយាយគ្នាជាមួយនាងស្ងាត់ៗទេ?
លោក Mark prin ៖ គ្មានទេ ។
អ្នកកាសែត ៖ តើលោកបានឃើញព័ត៌មាននេះយូរ ឬនៅ?
លោក Mark prin ៖ ខ្ញុំទើបបានឃើញនៅលើបណ្តាញសង្គម ។ អ្នករាល់គ្នាអាចសរសេរអ្វីដែលគេសរសេរ ប៉ុន្តែពួកគេពិតជាមិនបានដឹងថាវាពិតឬអត់ទេ ។
អ្នកកាសែត ៖ ព័ត៌មាននេះជះឥទ្ធិពលដល់លោកខ្លាំងទេ?
លោក Mark prin ៖ ខ្ញុំព្យាយាមមិនយកចិត្តទុកដាក់ដែរ ប៉ុន្តែខ្ញុំពិតជាមិនយល់ ដោយសារតែវាធ្វើអោយប៉ះពាល់ដល់ការងាររបស់នាង ។
អ្នកកាសែត ៖ លោកខឹងជាមួយនិងអ្នកណាដែលបង្កើតព័ត៌មានបែបនេះឡើងទេ?
លោក Mark prin ៖ ខ្ញុំមិនដឹងថាត្រូវខឹងយ៉ាងម៉េចទេ (ញញឹម) ។ ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ តាមដំនើរទៅ ។
អ្នកកាសែត ៖ លោកមានបាននិយាយជាមួយមិត្តស្រីគឺនាង Kimmy Kimberley ដែរទេ?
លោក Mark prin ៖ អត់ទេ!!
អ្នកកាសែត ៖ លោកធុញនឹងព័ត៌មានបែបនេះទេ?
លោក Mark prin ៖ ពិតប្រាកដណាស់ ។
អ្នកកាសែត ៖ តើលោកនឹងចាត់វិធានការអ្វីទៅលើអ្នកដែលចេញព័ត៌មាននេះទេ?
លោក Mark prin ៖ អត់ទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews