CamNews

តារា 

ភរិយារបស់តារាចម្រៀងល្បីឈ្មោះ លោក Jay Chou បង្អួតរូបថតស្អាតៗរបស់ខ្លួន ពេលកំពុងពពោះកូនទី ២

ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានខែមុន តារាចម្រៀងតៃវ៉ាន់ លោក Jay Chou បានប្រកាសជាសាធារណៈថា លោកនិងភរិយារូបស្អាត នាង Hannah Quinlivan រំពឹងទុកថា នឹងយកកូនទី ២ ក្រោយពីកូនស្រីដំបូងរបស់ពួកគេធំធាត់ជាងមុន ។ 

យោងតាមការចុះផ្សាយរបស់ jaynestars បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ នាង Hannah Quinlivan ក៏បានពពោះកូនទី ២ ដូចដែលការរំពឹងទុករបស់ពួកគេពិតមែន ហើយពេលនេះ ភរិយាលោក Jay Chou​ ក៏កំពុងតែពពោះកូនក្នុងផ្ទៃដែលមានរយៈពេល ៦ ខែហើយដែរ ប៉ុន្តែមិនបានបញ្ជាក់ថា ជាកូនស្រី ឬ ប្រុសនោះទេ ។ 

ជាងនេះទៅទៀត ភរិយារបស់តារាចម្រៀងល្បីឈ្មោះរូបនេះ បានបង្អួតរូបថតស្អាតៗរបស់ខ្លួន ពេលកំពុងពពោះកូនទី ២ ធ្វើឲ្យអ្នកនិយមលេងអឺនធឺណិត មិនសរសើរមិនបានឡើយ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ jaynestars


Tags: Jay Chou Hannah Quinlivan