CamNews

តារា 

លេចលឺដំណឹងថា ផិតក្បត់សង្សារគេ ទីបំផុត ប៊ីម៉ូ ចេញមុខបកស្រាយ ឲ្យមហាជនជួយវែកញែក

ភ្នំពេញ ៖ លេចលឺដំណឹងថា ផិតក្បត់សង្សាររវាងតារាចម្រៀង យូរី និងអតីតអ្នកដឹកនាំផលិតកម្ម សាន់ដេ គឺលោក រ៉េត ទីបំផុត លោក ប៊ីម៉ូ បានចេញមុខបកស្រាយ ឲ្យមហាជនជួយវែកញែក ដោយលើកឡើងនៅលើបណ្តាញសង្គមថា "អ្នកទាំងអស់ត្រូវយល់ បើមនុស្សប្រុសនោះល្អ គេមិនចោលគាត់ទេ ។ រយៈពេល៤ឆ្នាំ នឹងមនុស្សស្រីម្នាក់រស់នៅក្នុងគំនាប និងការគំរាមកំហែង និង អំពើហិង្សា បើមិនធ្វើតាមគេទេ គេនឹងផុសរូបអាក្រាត លាបពណ៌ និង បំផ្លាញកេរ្តិ៍ឈ្មោះម្នាក់ស្រីហ្នឹង។ ខ្ញុំសុំសួរអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់វិញ តើអ្នកទាំងអស់គ្នានឹងធ្វើយ៉ាងណា? ហើយមនុស្សប្រុសហ្នឹង ជាមនុស្សប្រុសបែបណា? ពេលនេះមនុស្សស្រីម្នាក់នោះគាត់ក្រោកឈរឡើងហើយប្រឈមមុខ មនុស្សប្រុសនោះក៍បានផុសរូបអាក្រាត លាបពណ៌ និង បំផ្លាញកេរ្តិ៍ឈ្មោះម្នាក់ស្រីហ្នឹង។ អ្នកទាំងអស់គ្នា ប្រហែលជាជឿមនុស្សប្រុសនោះព្រោះគាត់ជា Directer ជាមនុស្សពូកែនិពន្ធរឿង ពូកែកុហកអ្នកដទៃនិងកុហកខ្លួនឯងផងដែរ។ ខ្នុំមិនសុំអ្នកទាំងឲ្យជឿជាក់ទេ តែសុំអ្នកទាំងអស់គ្នាពិចារណា" ៕

-ចុចអាន ៖ អ្នកដឹកនាំផលិតកម្មថោន និងជាគូសេ្នហ៍ម្ចាស់បទ "ចាក់ទឹកដូង" ទម្លាយរូបថតនៅលើគ្រែ និងរូបភាពបឺតមាត់






ដោយ ៖ គន្ធា


Tags: Yuri Sunday Nico