តារាសំដែងហុងកុង លោក Vincent Wong នាង Eliza Sam និង Selena Li បានទៅចូលរួមក្នុងពិធីសម្ភោធ Flat Slave កាលពីថ្ងៃទី ២៤ កញ្ញា។ Vincent ត្រូវបានសួរអំពីការថតឈុតមួយ កាលពីពីរបីថ្ងៃមុន ដែលលោតចូល ទៅក្នុងសមុទ្រ ដើម្បីជួយ Eliza តែបែរជាធ្វើឲមានមន្ទិលសង្ស័យថា បានប៉ះត្រូវ ដើមទ្រូងនាងទៅវិញ។ ភ្លាមនោះ Vincent និង Eliza បានបដិសេដ ហើយនាងបាននិយាយដោយកំប្លែងថា នាងពិតជាគ្មាន អារម្មណ៏ ដឹងអ្វីសោះឡើយ។
Vincent និយាយថា៖ ប្រពន្ធរបស់គេក៏ដឹងពីរឿងនេះដែរ ប៉ុន្តែនាងដឹងថា នេះគ្រាន់តែជាការថតកុនតែ ប៉ុណ្ណោះ។ នៅពេលដែលនិយាយដល់ឈុត ដែលគួរឲសង្ស័យ Vincent និយាយថា៖ ឈុតនេះ គឺគួរឲ សង្ស័យបំផុតហើយ ដែលក្នុងឈុតនោះ គេបានឃើញ Eliza លង់ទឹក ហើយក៏បានជួយសង្គ្រោះនាង។ នៅពេលដែលគេបំរុងនឹង ធ្វើចលនា CPR ភ្លាមៗនោះនាងស្រាប់តែព្រួសទឹកមកលើមុខគេតែម្តង។ ពិធីករសួរទៀតថា៖ មិនបានធ្វើ CPR ពិតជាស្តាយណាស់មែនទេ? Vincent ឆ្លើយថា៖ អត់នោះទេ ប៉ុន្តែការ លោតចូលទៅក្នុងសមុទ្រលើកដំបូង បានឲទៅ Eliza ហើយ។
ប្រែសំរួលដោយ៖ វិចិត្រ
ប្រភព៖ lollipop