(បរទេស)៖Vincent Wong តារាប្រុសហុងកុង ដែលរងគ្រោះថ្នាក់ចរាចរណ៍ កំឡុងពេលថតខ្សែភាពយន្តមួយ ក្នុងឈុតឆាកប្រណាំងរថយន្ត កាលពីពេលកន្លងទៅ ទស្សនិកជនពិតជា ចង់ដឹងថា តើរូបគេបានធូរស្បើយឡើងវិញ ហើយឬនៅ ?
តារាប្រុសរូបនេះ ពិតជារងការប៉ះទង្គិចដល់ខួរក្បាល ហើយគេនឹងបាត់បង់ការចងចាំ មួយចំនួនទៀតផង។ Vincent Wong និយាយថា គាត់ពិត ជាភ្លេចភ្លាំង រឿងខ្លះមែន មកពីក្បាលរបស់លោក រងការប៉ះទង្គិចពីគ្រោះថ្នាក់ កំឡុងពេលថតកុន តែវាមិនជាឈឺចាប់ខ្លាំងប៉ុន្មានទេ គ្រាន់តែដៃរបស់លោក ត្រូវឲ្យគ្រូពេទ្យដេរមុខរបួសប៉ុណ្ណោះ។
Wong បន្តថា លោកនឹងជាសះស្បើយឆាប់ៗ ហើយបន្តថតខ្សែភាពយន្ត Fatal Resurrectionឲ្យចប់ ដើម្បីដាក់បញ្ចាំងជូនទស្សនិកជន បានទស្សនាតាមពេលវេលា ដែលបានគ្រោងទុក៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី