ព័ត៌មានកំសាន្ត ៖ បុរសសង្ហាដែលជាអតីតតារាចម្រៀងនៅក្នុងក្រុម U-KISS ដែលស្ថិតនៅក្នុងវិស័យ K-pop ដែលមានឈ្មោះថា Dongho បានធ្វើការសម្រេចចិត្តថា គាត់នឹងត្រលប់ចូលមកធ្វើជាតារាចម្រៀងសារជាថ្មីម្តងទៀត ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Koreaboo បានឲ្យដឹងថា វាគឺជាការពិតណាស់ដែល លោក Dongho សម្រេចចិត្តត្រលប់មកធ្វើជាតារាម្តងទៀត ហើយគាត់បាននិយាយថា មូលហេតុដែលគាត់ត្រលប់មកវិញនេះដោយសារក្រុមគ្រួសាររបស់គាត់ ។
តារាចម្រៀងរូបនេះបានប្រកាសប្រាប់តាមវិទ្យុនានាថា គាត់បានផ្លាស់ប្តូរឆាកជិវិតរបស់គាត់ ក្រោយពីគាត់បានរៀបការ និងពេលដែលចាប់ផ្តើមក្លាយជាប៉ារបស់គេ គាត់កាន់តែយល់ច្បាស់ថា អ្វីទៅគឺជាគ្រួសារដ៏កក់ក្តៅ ។
រយៈពេល ២ ទៅ ៣ ឆ្នាំកន្លងផុតទៅ លោក Dongho បានប្រកាសប្រាប់មហាជនអំពីពិធីមង្គលការរបស់លោក ហើយក្រោយមកក៏បានប្រាប់អំពីដំណឹងថា ភរិយាកំពុងតែមានផ្ទៃពោះ ។ លោក Dongho បានក្លាយទៅជាប៉ាម្នាក់ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមតារាល្បីទាំងអស់ ពីព្រោះលោកមានអាយុទើបតែ ២២ ឆ្នាំប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop