CamNews

តារា 

មហាសេដ្ឋីហុងកុង​ប្រកាស​ផ្តល់ប្រាក់ ៣៦៣លានដុល្លារ​ដល់អតីតដៃគូ​ក្រោយ​បែកបាក់

(ចិន)៖ មហាសេដ្ឋីហុងកុងវ័យ៦៥ឆ្នាំ Joseph Lau បានប្រកាស ពីការបែកបាក់ជាមួយដៃគូ របស់លោកគឺនាង Yvonne Lui អាយុ៣៧ឆ្នាំដោយបង្ហាញពី ទំនួលខុសត្រូវថាលោកនឹងចំណាយប្រាក់ ផ្គត់ផ្គង់លើការសិក្សារបស់កូនទាំងពីរ របស់លោកជាមួយនាងព្រមទាំង ការចំណាយផ្សេងទៀត ដែលមិនធ្វើឲ្យអតីតគូស្នេហ៍ និងកូនៗលំបាកឡើយ។


Joseph Lau និយាយថា មុនពេលបែកបាក់ លោកតែងមើលការខុសត្រូវនិងផ្តល់ប្រាក់កាស ដល់នាងព្រមទាំងវត្ថុមានតម្លៃ ជាច្រើនមិនតិចជាងរយលានដុល្លារទេ ហើយទោះបីជាលែងមានភាពជាប្តីប្រពន្ធ ទៅហើយក្តីក៏អតីតដៃគូ លោកពេលនេះកំពុង ក្លាយជាអ្នកមានម្នាក់ដែលអាចរស់នៅ ដោយមិនចាំបាច់ពឹងលោកទៀតឡើយ។

ការប្រកាសរបស់បុរសមហាសេដ្ឋីរូបនេះធ្វើឡើងនៅពេលមានព័ត៌មានចុះផ្សាយថា Yvonne Lui បានទៅសួរសុខទុក្ខលោក នៅឯមន្ទីរពេទ្យកំឡុងពេល មានជម្ងឺបេះដូង ទឹកនោមផ្អែម និងតម្រងនោម ដែលត្រូវបាននាង Chan Hoi Wan អាយុ៣៧ឆ្នាំដែលជាអតីតពិធីការិនីម្នាក់ហើយក៏ជាមិត្តស្រី Joseph Lau បច្ចុប្បន្ននៅមើលថែលោក។ Joseph Lau មានកូន ៦នាក់ជាមួយប្រពន្ធបីរួមមាន  នាង Chan , Lui និងអតីតភរិយា Theresa Po៕




ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: china Chemical Int news Hot news