CamNews

តារា 

មិនគួរឲ្យជឿ!! រ៉ូបរៀបការ ៣ ឈុត របស់នាង noey chotika ស្អាតអស់ទាស់

តារាថៃ ៖ តារាសម្តែងស្រី នាង Noey Chotika ទីបំផុតបានរកឃើញមិត្ត ១០០ឆ្នាំ ដែលបានកាន់ដៃតារាស្រីរូបនេះចូលរោងការ និងសន្យាស្រលាញ់នាងអស់មួយជិវិតរបស់គាត់តែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Noey Chotika និងមិត្តប្រុសបានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី ១០ ខែកញ្ញានេះ ហើយមិត្តប្រុសរបស់នាងគឺជាកូនប្រុសត្រកូលអភិជន ដែលចាប់ផ្តើមស្រលាញ់គ្នាជាមួយនាង អស់រយៈពេល ៦ ឆ្នាំទៅហើយ ទើបសម្រេចចិត្តណាត់គ្នាចូលរោងការ ។ 

បើនិយាយអំពីថ្ងៃរៀបការរបស់នាង Noey Chotika គឺមានរ៉ូបរៀបការ ៣ ឈុត ដែលស្អាតអស់ទាស់ ស្ទើរតែឲ្យតារាស្រីផ្សេងៗ​ និងអ្នកនិយមលេងអិនធឺណិតជាច្រើន ច្រណែននិងសំណាងរបស់នាង ដែលបានរៀបការជាមួយដែលខ្លួនស្រលាញ់ និងបានគ្រងឈុតរ៉ូបដ៍ស្រស់ស្អាតនៅក្នុងថ្ងៃពិសេសរបស់ខ្លួនថែមទៀត ៕

-ចុចអាន ៖ តោះទៅទស្សនាឈុតឆាកផ្អែមល្អែមរបស់នាង Noey Chotika នៅក្នុងថ្ងៃមង្គលការទាំងអស់គ្នា





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Noey Chotika