CamNews

តារា 

ពេជ្រ សោភា មិនព្រម​ដូរឡាន​ទំនើបជិះ ព្រោះខ្លាច​គេថា ប្រុសឈ្មោល​ទិញឲ្យ

ភ្នំពេញ៖ ពេជ្រ សោភា កំពុងតែត្រូវប៉ាន់អស់ទាស់ ព្រោះការសម្ដែងនៅបរទេសមួយលើកៗ នាង
ទទួលបានធីបច្រើនក្រាស់ក្រែល ស្ទើរមិនគួរឲ្យជឿ។ តែពេជ្រ សោភា វិញ បែរជាមិនសូវសប្បាយ
ក្នុងចិត្ត ដោយសារចេះតែនឹកផ្ទះ ប្រៀបបាននឹងកូនក្មេង មិនទាន់ធំ។ ម្យ៉ាងអារម្មណ៍ពេលឆ្ងាយពី
ម្ដាយឪពុក ហាក់នឹកស្រម៉ៃដល់កាលនាងនៅក្មេង ។ នាងត្រូវរស់នៅបែកពីពុកម៉ែ ព្រោះតែជីវភាព
ក្រីក្រ ធ្វើឲ្យនាងស្រងេះស្រងោចខ្លោចចិត្តម្នាក់ឯង លើទឹកដីអាមេរិក។

ជាការពិត ពេជ្រ សោភា តែងតែត្រូវបានសារព័ត៌មានក្នុងស្រុកផ្ដល់រហ័សនាមថា តារាសម្បូរមន្ត
ស្នេហ៍ តែចំពោះនាងវិញ ស្ទើរយំបោកខ្លួនដូចអក ពេលឮពាក្យបែបនេះ ដោយសារនាងជាតារា
ចម្រៀង ស្រឡាញ់មុខមាត់ និង កិត្តិយសណាស់ ពិសេសម្ដាយតែងតែអប់រំនាងជារឿយៗ ឲ្យរៀប
អត្តចរិកជាស្រីថ្លៃថ្នូរ ។ សូម្បីតែក្មួយក៏ត្រូវហាមប្រាមរឿងប្រុសឈ្មោលដែរ ព្រោះម្ដាយនាងមិនចូល
ចិត្ត អ្នកណាមានចរិតប្រសេចប្រសាចទេ ។

តារាចម្រៀងជាច្រើនឲ្យតែ ត្រឡប់ពីសម្ដែងក្រៅប្រទេស តែងតែហ៊ឹកហាក់ រឿងដូរឡាន និងទិញ
ផ្ទះថ្មី ឬវីឡាអីជាដើម។ តែសម្រាប់ ពេជ្រ សោភា ហាក់ដូចជាស្ងាត់សូន្យ មិនឮដំណឹងនេះសោះ ។
ប្រភពពីអ្នកជិតស្និទ្ធជាមួយ ពេជ្រ សោភា បានប្រាប់ LookingTODAYថា ពេជ្រ សោភា មិនចង់ដូរ
រថយន្តទាល់តែសោះ ហើយក៏គ្មានគំរោងដូរដែរ ទោះជាត្រឡប់មកវិញសល់លុយគគោកក៏ដោយ។
ម្យ៉ាងខ្លាចរអាពាក្យថា ប្រុសនេះដូរឲ្យ ប្រុសនោះទិញឲ្យ ។ ទៅអាមេរិចជើងនេះ មិនមែនដើម្បីតែ
លុយមួយមុខទេ នាងក៏ទៅជួបអ្នកគាំទ្រ ដែលទន្ទឹងរង់ចាំវត្តមាននាង យូរក្រែលហើយ តាំងពីបែក
បាក់ស្នេហ៍ចាស់មក នាងខានជាន់ដីអាមេរិកច្រើនឆ្នាំហើយ ព្រោះគេចរឿងប្រុសនេះឯង.. ។

ទោះជាតារាចម្រៀងស្រីល្បីល្បាញ មិនព្រមដូរឡាន នាងក៏ត្រូវអ្នកគាំទ្ររអ៊ូមិនតិចទេ ដោយសារ
ឡាននាង ត្រូវគេបុក ឡើងកំបិតកំពៀវ លែងចង់ទៅមុខ ក៏នាងមិនខ្វល់ដែរ ។ ផ្ទុយពីតារាចម្រៀង
ដទៃ ដែលប្រើរថយន្តទំនើបៗ ដូចជា សុខ ពិសី ជិះ RangRover យក់ ឋិតរដ្ឋា Rangrover 2012
ឱក សុគន្ធកញ្ញា Tuntra ។ ចំណែករថយន្តនាង គឺលុចស៊ីសកញ្ចាស់ ជិះរាប់ឆ្នាំមកហើយ តែនាង
ក៏ធ្លាប់និយាយថា រថយន្តជិះបានត្រឹមល្អមើលប៉ុណ្ណោះ មិនអាចដាំបាយស៊ី ឬងូតទឹកក្នុងនោះទេ
គ្រាន់តែជាមធ្យោបាយ ធ្វើដំណើរមួយប៉ុណ្ណោះ ។ តែឡានចាស់ថ្មីទៅ ដល់ពេលដូចតែគ្នាហ្នឹង
សំខាន់ គឺក្ដីសុខក្នុងចិត្តយើងឯណោះទេ..! ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sophea entertainment khmer star singer hangmeas ពេជ្រ សោភា