CamNews

ភាពយន្ត 

មកស្គាល់តួអង្គ វីរបុរសពីងពាង ថ្មីនៅក្នុងភាពយន្ត​រឿង Spider-Man: Into the Spider-Verse

កំសាន្ត ៖ ប្រិយមិត្តរបស់ មនុស្សពីងពាង ប្រាកដជាមានការរំភើប ម្ដងមកហើយបន្ទាប់ពីឃើញវត្តមានរបស់ មនុស្សពីងពាងស្រីឈ្មោះ Gwen Stacy (Spider-Gwen) ​​នៅក្នុង Trailer ​ដំបូងរបស់រឿង Spider-Man: Into the Spider-Verse។ ប៉ុន្តែបន្ទាប់ពីមានការបង្ហាញនូវ Trailer ទីពីររបស់ខ្សែភាពយន្តនេះមក ធ្វើអោយមានទស្សនិកជនជាច្រើន មានអារម្មណ៍រំជើបរំជួលសារជាថ្មីម្ដងទៀត ជាមួយនឹងការបង្ហាញមុខរបស់ វីរបុរសពីងពាង ដល់ទៅបីរូបថែមទៀត។

វីរបុរសពីងពាងទាំងបីរូបនោះរួមមាន៖

Spider-Ham

Spider-Ham គឺជាតួអង្គមួយក្នុងចំណោមតួអង្គដំបូងនៃ វីរបុរសពីងពាងទាំងអស់។ Spider-Ham បានបង្ហាញវត្តមានដំបូននៅក្នុង សៀវភៅត្លុក Marvel កាលពីឆ្នាំ ១៩៩៣ និងបានចេញទៅជាសៀវភៅត្លុកផ្ទាល់ខ្លួនក្រោមចំណងជើងថា Peter Porker និង the Spectacular Spider-Ham។

Spider-Man Noir

Spider-Man Noir ជាតួអង្គ វីរបុរសពីងពាងមួយរូបនៅចក្រវាល Marvel Noir ដែលបង្ហាញរូបភាពជា សនិងខ្មៅ។ Spider-Man Noir បានបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០០៩ នៅក្នុង សៀវភៅត្លុក Spider-Man Noir ដែលកើតឡើងនៅឆ្នាំ ១៩៣០។

Peni Parker ជា វីរនារីពីងពាង ដែលបានបង្ហាញខ្លួនចុងក្រោយគេនៅក្នុងចក្រវាល មនុស្សពីងពាងទាំងអស់​កាលពីឆ្នាំ ២០១៤។ នាងបាននែនាំអោយ ប្រិយមិត្តបានស្គាល់តាមរយះ សៀវភៅត្លុកជាសេរ៊ី ក្រោមចំណងជើង Edge of the Spider-Verse ដែលជាសៀវភៅត្លុកដំបូង ដែលវីរបុរសពីងពាងទាំងឡាយ​បានឆ្លងកាត់ចក្រវាលនៃមនុស្សពីងពាង។

តើប្រិយមិត្តស្រលាញ់ វិរបុរស-នារី ពីងពាង ណាជាងគេ? កុំភ្លេចទៅទស្សនា​ រឿង Spider-Man: Into the Spider-Verse ដើម្បីបានឃើញ មនុស្សពីងពាងដ៏អស្ចារ្យ ដែលនឹងមកដល់គ្រប់រោងភាពយន្តនៅថ្ងៃទី 13 ធ្នូ 2018 ខាងមុខនេះទាំងអស់គ្នា។​

ទស្សនា Trailer នៅទីនេះ 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article