ព័ត៌មានកំសាន្ត ៖ ក្រោយបានឃើញបទសម្ភាស៍របស់មិត្តស្រីកាលពីពេលថ្មីៗនេះហើយថា នាង Bella ranee ពិតជាចូលចិត្តនិងមានអារម្មណ៍រំភើបយ៉ាងខ្លាំង បន្ទាប់ពីលោក weir sukollawat ដែលជាមិត្តប្រុសបានរៀបចំរបស់ដែលមានតម្លៃនិងស្រស់ស្អាតសម្រាប់ខ្លួនដោយផ្ទាល់និងជាពិសេសទៀតផង ។ ក្នុងនាមជាមិត្តប្រុសម្នាក់តារាសម្តែងវ័យ ៣១ ឆ្នាំក៏បានចេញមុខផ្តល់បទសម្ភាស៍ឲ្យកាសែតដូចគ្នា កាលពីថ្ងៃទី ០៩ ខែមីនា នេះ ដោយលើកឡើងថា "លោកក៏មានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែរ នៅពេលដែលឃើញមនុស្សដែលខ្លួនស្រលាញ់ពេញចិត្ត និងមានក្តីសុខសម្រាប់អ្វីដែលយើងបានធ្វើចំពោះគេតែម្នាក់ ក្នុងនាមជាមនុស្សប្រុសម្នាក់ ខ្ញុំសប្បាយចិត្តរកអ្វីនិយាយមិនចេញឡើយ " ។
លោក weir sukollawat បានបន្តទៀតថា "ខ្ញុំគ្រាន់តែជាមនុស្សប្រុសសាមញ្ញម្នាក់ មិនចេះរ៉ូមែទិចអ្វីនោះទេ ប៉ុន្តែមូលហេតុដែលខ្ញុំធ្វើបែបនេះ គឺខ្ញុំចង់ឃើញស្នាមញញឹមរបស់នាង ហើយខ្ញុំក៏សង្ឃឹមថា ខ្ញុំនឹងអាចធ្វើឲ្យនាងញញឹមបែបនេះរហូតទៅ" ។
ក្រោយពីបានស្តាប់ពាក្យពេជន៍ចេញពីមាត់ដូចផ្ទាល់ដែលមិត្តប្រុសរបស់នាង Bella ranee បានប្រកាសប្រាប់មនុស្សទូទាំងប្រទេសឲ្យបានដឹងថា នាងគឺជារបស់លោកតែម្នាក់គត់ ធ្វើឲ្យតារាស្រីវ័យ ២៧ ឆ្នាំនេះ រំភើបស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ។
គួរបញ្ជាក់ឲ្យដឹងថា តាំងពីទាក់ទងគ្នាជាច្រើនឆ្នាំណាស់មកហើយ យើងកម្រនឹងលេចលឺព័ត៌មានផ្អែមល្អែមរវាងនាង Bella ranee និងលោក weir sukollawat ខ្លាំងណាស់ ប៉ុន្តែមួយរយៈក្រោយនេះ ស្នេហារបស់តារាថៃរូបនេះក៏ចាប់ផ្តើមលេចចេញរូបរាងកាន់តែខ្លាំងឡើងៗហើយ ។ ហើយក៏សង្ឃឹមថានឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar