CamNews

តារា 

ហេតុអ្វីបានបងប្រុសតារាសម្តែងស្រី យ៉ែម ស្រីពេជ្រ ស្លាប់ក្នុងថ្ងៃចូលឆ្នាំចិន?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី កញ្ញា យ៉ែម ស្រីពេជ្រ បានបាត់បង់បងប្រុស ដោយគ្មានថ្ងៃវិលត្រលប់មកវិញនៅក្នុងថ្ងៃចូលឆ្នាំចិន ដែលរហូតទល់ពេលនេះ រូបនាងផ្ទាល់ និងក្រុមគ្រួសារក៏មិនដឹងថា បងប្រុសស្លាប់ដោយសារតែមូលហេតុអ្វីដែរ ។ 

ចំពោះតួឯកស្រីក្នុងរឿង "កូនក្រមុំលោកមេភូមិ" បានរៀបរាប់នៅក្នុងបណ្តាញសង្គមនាងថា បងប្រុសរបស់នាង មិនមានជម្ងឺអ្វីកើតឡើងនោះទេ ហើយណាមួយ រូបគាត់ មានវ័យក្មេងទៀត ។ នាងក៏បានបន្តទៀតថា នាងបានបែកពីបង ត្រឹមម៉ោង១១យប់ ដើម្បីទៅចូលគេង ក្នុងបន្ទប់រៀងៗខ្លួន រហូតដល់ម៉ោង ៦៖៣០នាទីព្រឹក កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៦ ដែលចំថ្ងៃចូលឆ្នាំចិន គឺបងប្រុសនាង បានស្លាប់បាត់ទៅហើយ ។ ជាហេតុអ្វីធ្វើឲ្យក្រុមគ្រួសាររបស់តារាស្រីរូបនេះរន្ធត់ចិត្តយ៉ាងខ្លាំង ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Srey pech