រូបភាពពីផ្កាយរណបបង្ហាញថា មានជណ្ដើរដ៏ធំមួយក្នុងតំបន់គ្មានមនុស្សរស់នៅ នៅប៉ូលខាង
ត្បូងរបស់ភពផែនដី។
រូបភាពទាំងនេះ ត្រូវបានគេសង្ស័យថាជាមូលដ្ឋានរបស់មនុស្សភពផ្កាយ ឬតំបន់របស់មនុស្ស
សម័យបុរាណ
ទំព័រ Daily Star បានឱ្យដឹងថា រូបថតមួយសន្លឹកដែលថតបាន “សំណង់” មួយកន្លែងមានរូបរាង
ដូចជណ្ដើរ ធ្វើឱ្យមានការលើកឡើងថា វាជាកន្លែងចុះចតរបស់មនុស្សភពផ្កាយ ឬសំណង់ជា
ពីរ៉ាមីត។
សមាជិកនៅលើក្លិប Godlike Productions ដ៏ល្បីឈ្មោះ យល់ថា នេះគឺជាសំណង់ពីរ៉ាមីត។
សមាជិកមួយចំនួនផ្សេងទៀត ជឿថា វាគឺជាកន្លែងចុះចតរបស់មនុស្សភពផ្កាយ។
សម្មតិកម្មអំពីតំបន់ដែលគ្មានមនុស្សរស់នៅនេះ រួមមាន មូលដ្ឋានសម្ងាត់របស់ពួកណាស៊ី តំបន់
របស់មនុស្សសម័យបុរាណ ឬកន្លែងរស់នៅរបស់មនុស្សភពផ្កាយ ដែលបានរស់ក្រោមដីនៅទី
នេះអស់រយៈពេលជាច្រើនទសវត្សរ៍។ យ៉ាងនេះក្ដី គេមិនទាន់ឃើញមានប្រតិកម្មណាមួយពី
ក្រុមអ្នកវិទ្យាសាស្ដ្រនៅឡើយ អំពីបាតុភូតនេះ។
គួររំលឹកថា កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០១៦ “សំណង់ពីរ៉ាមីតទឹកកក” មួយ បានបង្ហាញខ្លួននៅ
ប៉ូលខាងត្បូង បណ្ដាលឱ្យមានពាក្យចចាមអារ៉ាមជាច្រើន។ អ្នកខ្លះថា នេះគឺជាភ័ស្តុតាងបង្ហាញ
អំពីអរិយធម៌នៃមនុស្សកាលពី ១២.០០០ឆ្នាំមុន។ ប៉ុន្តែ អ្នកវិទ្យាសាស្ដ្រអះអាងថា នេះគឺគ្រាន់
តែជាកំពូលភ្នំថ្មធម្មតាមួយ មិនមែនជាសំណង់របស់មនុស្ស ឬទីតាំងរបស់មនុស្សភពផ្កាយនោះ
ទេ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ dailystar