Facebook ទើបតែបានទទួលស្គាល់ថា កម្មវិធី (App) Facebook និង Facebook Messenger
ដំណើរការនៅលើស្មាតហ្វូន បានបង្កឱ្យមានការស៊ីថ្មខុសប្រក្រតី ធ្វើឱ្យអ្នកប្រើប្រាស់មិនសប្បាយ
ចិត្ត។
យោងតាមគេហទំព័រ PhoneArena នៅក្នុងរបាយការណ៍ថ្មីៗនេះ អ្នកប្រើប្រាស់ឱ្យដឹងថា កម្មវិធី
Facebook បង្កឱ្យមានការស៊ីថ្មខ្លាំង ដោយក្នុង១នាទី វាស៊ីថ្មប្រហែល១%។
ថ្មីៗនេះដែរ David Marcus ប្រធានក្រុមសិក្សាស្រាវជ្រាវ Messenger របស់ Facebook បានឱ្យ
ដឹងថា ខាងក្រុមហ៊ុនបានដឹងអំពីបញ្ហានេះ។ ទន្ទឹមនឹងនេះលោកក៏បាននិយាយថា បាន “កែលំអ
កំហុសនៅស៊ើវ៉ឺរ” រួចហើយ ដើម្បីកាត់បន្ថយការស៊ីថ្មនៅលើស្មាតហ្វូន។
លោក David Marcus បានណែនាំថា បច្ចុប្បន្ន អ្នកប្រើប្រាស់គ្រាន់តែបិទកម្មវិធី Facebook និង
Facebook Messenger ដែលដំណើរការនៅលើស្មាតហ្វូន នោះ ការកែលំអកំហុសនៃការស៊ីថ្មនឹង
ត្រូវបានអាបដេត។
មុននេះមិនយូរប៉ុន្មាន គេហទំព័រ AVG Technologies ក៏ធ្លាប់បានចេញផ្សាយនូវបញ្ជីឈ្មោះស្ដីអំពី
កម្មវិធីដែលស៊ីថ្មខ្លាំងបំផុតនៅលើស្មាតហ្វូន។ កម្មវិធីទាំងនេះ រួមាន Facebook, WhatsApp,
Facebook Messenger និង RetailMeNot ដោយក្នុងនោះ Facebook គឺជាកម្មវិធីស៊ីថ្មច្រើនជាង
គេ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ businessinsider