(អង់គ្លេស)៖ Brooklyn Beckham និងនាង Chloe Grace Moretz ត្រូវបានសារព័ត៌មានជាច្រើន កំពុងតែចាប់អារម្មណ៍ពីទំនាក់ទំនង របស់ពួកគេ ដោយចង់ឲ្យអ្នកទាំងពីរ ចេញមុខ បកស្រាយ ឲ្យច្បាស់ពីភាពពិតប្រាកដ នៃស្នេហា តើអាចឈានដល់ជីវិតរៀបការ បានដែរឬយ៉ាងណា។ ប៉ុន្តែការទន្ទឹងរង់ចាំចម្លើយនេះ ប្រហែលជាត្រូវខកចិត្ត ព្រោះតែអ្នកស្រី Victoria Beckham ហាក់ដូចជា មិនចង់ឲ្យកូនប្រុស ធ្វើបែបនេះឡើយ ព្រោះតែវ័យមិនទាន់គ្រប់។
ទស្សនិកជនជាច្រើន ពិតជាចង់ដឹងពីតារាវ័យក្មេងទាំងពីរដួងនេះ ដោយសារតែ Brooklyn រស់នៅក្នុងគ្រួសារដ៏ល្បីមួយ ខណៈដែល Chloe ក៏ជាតារាហូលីវូត ដ៏ស្រស់ស្អាតម្នាក់ដែរ ប៉ុន្តែផែនការដែលចង់ឲ្យពួកគេ បង្ហាញមុខលើកញ្ចក់ទូរទស្សន៍ បង្ហាញពីក្តីស្នេហ៍នោះ ត្រូវម្តាយ Brooklyn រារាំងសិន តែមិនជំទាស់ដាច់ខាតទេ ដោយសារពេលនេះ នាងយល់ថា កូននៅក្មេងណាស់ ត្រូវរង់់ចាំដល់អាយុ១៨ឆ្នាំ នៅឆ្នាំក្រោយ ទើបអនុញ្ញាតឲ្យចេញមុខតាមការផ្តល់បទសម្ភាសន៍ ជាមួយខាងទូរទស្សន៍បាន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង