CamNews

តារា 

វីជេ រតនា ព្រួយបារម្ភសុខភាពរបស់ប្រពន្ធ ចាញ់កូនខ្លាំងពេក ខណៈពេលក្អួតមានឈាមលាយមកជាមួយ

ព័ត៌មានកំសាន្ត ៖ មួយរយៈពេលមុន វី ជេ រតនា មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក្រោយពីបានដឹងថា ភរិយារបស់ខ្លួនកំពុងតែមានផ្ទៃពោះកូនដំបូងរបស់ខ្លួន ធ្វើឲ្យ វីជេ រតនា ពិតជាមានភាពរំភើបត្រេកអរក្នុងចិត្តយ៉ាងខ្លាំង និយាយអ្វីក៏មិនត្រូវដែរ ។

ប៉ុន្តែពេលនេះហាក់ធ្វើឲ្យ វីជេ រតនា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ ភរិយា ខណៈពេលដែលគាត់ចាញ់កូនរហូតក្អួតមានឈាមលាយមកជាមួយទៀត ។ ដោយយោងតាមការបង្ហោះរបស់ វីជេ រតនាបានលើកឡើងថា "ប្រពន្ធខ្ញុំចាញ់កូន ក្អួតឡើងដោយឈាមមកជាមួយអ៊ីចឹង តើប៉ះពាល់ដល់សុខភាពប្រពន្ធ និងកូនខ្ញុំទេ? រឺក៏ជារឿងធម្មតា? បងប្អូនណាដឹងជួយប្រាប់ខ្ញុំផង ខ្ញុំអាណិត និង បារម្ភពីប្រពន្ធខ្ញុំណាស់" ។ 

បន្ទាប់ពីបានអាន Status នេះហើយ ធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកព្រួយបារម្ភៈចំពោះសុខភាពរបស់ភរិយាលោកដែរ ហើយក៏សង្ឃឹមថា នេះគ្រាន់តែធម្មតាសម្រាប់អ្នកចាញ់កូនទៅ ។ Camnews សូមជូនពរកុំឲ្យមានរឿងអ្វីកើតឡើងចំពោះភរិយារបស់ វីជេ រតនា​ ផ្ទុយទៅវិញសូមឲ្យមានសុខភាពល្អផង ៕








ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: VJ ratana