CamNews

តារា 

ផ្ទុះរឿងជាថ្មីម្តងទៀតរវាង នាង Pancake និងនាង Bella

ព័ត៌មានកំសាន្ត ៖ គ្រប់ក្រុមអ្នកគាំទ្រទាំងអស់ប្រហែលជាបានដឹងរួចមកហើយថា លោក Weir Sukollawat ដែលជាសង្សារចាស់របស់នាង Pancake បច្ចុប្បន្នលោកមានមិត្តប្រុសរួចហើយ គឺជាតារាសម្តែងដូចគ្នា នោះគឺនាង Bella ranee ។ 

បើយើងងាកមករំលឹកពីរឿង ដែលនាង Bella ranee ធ្លាប់ហាមមិនឲ្យ Weir Sukollawat ថតរឿង ឬ ស្ពតពាណិជ្ជកម្មជាមួយនិងនាង Pancake ទៀតទេព្រោះខ្លាចអ្នកទាំង ២ បង្កាត់ភ្លើងស្នេហ៍ចាស់ជាមួយគ្នាឡើងវិញ ទាំងដែលនាង Pancake ក៏មានមិត្តប្រុសថ្មីរួចទៅហើយដែរ ។ 

ក្រោយពីផ្ទុះពាក្យចចាមអារាមរឿងនេះដល់ត្រចៀករបស់នាង Pancake ស្រាប់តែនាងចេញមុខមកបកស្រាយថា នាងក៏មានមិត្តប្រុសថ្មីដែរ ដូច្នេះនាងសូមឲ្យនាង Bella ranee ចិត្តចុះរឿងរវាងនាងនិងសង្សារចាស់លោក Weir Sukollawat ។ បន្ទាប់ពីមានរឿងនេះកើតឡើងមាន Fans ជាច្រើនសង្កេតឃើញថា អ្នកទាំង ២ មិនបាននិយាយ ឬ រាក់ទាក់គ្នាឡើយ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់ទទួលបានការបកស្រាយពីតារាទាំង ២ ដួងនេះនៅឡើយទេ ។ ប្រសិនបើមានព័ត៌មានណាមួយ Update ទៀត Camnews នឹងចុះផ្សាយឲ្យទស្សនិកជនបានដឹង ៕

១. នាង Bella ranee និងលោក Weir Sukollawat






២. នាង Pancake និងមិត្តប្រុស 





ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Pancake Bella ranee Weir Sukollawat