CamNews

តារា 

Bella ranee និង Weir sukollawat សាងភាពផ្អែមល្អែម ក្រោយថ្ងៃខួបកំណើត

ថៃ ៖ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ តារាសម្តែងស្រីនាង Bella ranee បានបង្ហោះរូបថតនិងសារជូនពរ ព្រមទាំងរៀបចំបង្កការភ្ញាក់ផ្អើលដល់លោក Weir sukollawat ថែមទៀតផង ។ ទង្វើដ៏ផ្អែមល្អែមដែលកម្រនឹងបានឃើញមួយនេះបានធ្វើឲ្យមហាជនច្រណែនជាមួយនិងគូស្នេហ៍មួយនេះយ៉ាងខ្លាំង ។ 

បន្ទាប់ពីរំលងថ្ងៃកំណើតរបស់លោក Weir sukollawat មិនបានប៉ុន្មានផង ស្រាប់តែ Bella ranee និង Weir sukollawat សាងភាពផ្អែមល្អែម ជាថ្មីម្តងទៀតជាមួយធម្មជាតិដ៏ស្រស់ត្រកាលនៅតាមព្រៃប្រឹក្សា ។ នេះបើយោងតាមការបង្ហោះរបស់អ្នកទាំងពីរនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងជ្រកក្រោមទ្រនំពីរផ្សេងគ្នារូបនេះបានចាប់ដៃសាងស្នេហាជាមួយគ្នាអស់រយៈពេលជាង ៥ ឆ្នាំមកហើយ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Bella ranee Weir sukollawat