CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូង រាយការណ៍ករណីឆ្លងវីរុស ២៤២ ករណីបន្ថែម និងអ្នកស្លាប់ ៦ នាក់ទៀត

កូរ៉េខាងត្បូង បានរាយការណ៍ពីអ្នកឆ្លងវីរុសកូរ៉ូណា ២៤២ ករណីបន្ថែមទៀត ដែលភាគច្រើនឆ្លងទៅលើប្រជាជនក្នុងទីក្រុង Daegu និងមួយចំនួយ នៅក្នុងទីក្រុងស៊េអ៊ូល ព្រមទាំងមរណភាពចំនួន ៦ នាក់បន្ថែមទៀត ។ នេះបើតាមការចេញផ្សាយ នៅព្រឹកថ្ងៃពុធនេះ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ។



ចំនួនមរណភាពសរុប នៅក្នុងប្រទេសនេះកើនដល់ ៦០ នាក់ និងមានការឆ្លងវីរុសនេះចំនួន ៧៧៥៥ ករណី ត្រូវបានបញ្ជាក់។ ក្រៅពីប្រទេសចិន កូរ៉េខាងត្បូងគឺជាប្រទេស ដែលមានចំនួនអ្នកឆ្លងវីរុស COVID- 19 ខ្ពស់បំផុត បើធៀបនឹងប្រទេសអ៊ីរ៉ង់ និងអ៊ីតាលី ៕

 


 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ CNBC