CamNews

តារា 

Seungri ក្រុម Big Bang ជួបគ្រោះថ្នាក់ចរាចរណ៏ ដោយបុកឡាន Mercedes រេទៅបុករនាំងផ្លូវ ហើយក្រឡាប់ផ្ងារពោះ

Seungri សមាជិកក្រុម Big Bang បានជួបនឹងគ្រោះថ្នាក់ចរាចរណ៏ នៅវេលាម៉ោង ៣:៣៤ នាទី ព្រឹកមិញនេះ ខណៈពេលគេ កំពុងបើករថយន្តម៉ាក Porsche នៅឯ Dongbuichon-dong ក៏បានទៅបុក ចំពីមុខ រថយន្តមួយផ្សេងទៀតម៉ាក Mercedes-Benz ដែលធ្វើឲរថយន្ត របស់ Seungri បាន រមៀល ជាច្រើនជុំ។









បើតាមប៉ូលីសឲដឹងថា៖
Seungri បានទៅបុករថយន្តដែលនៅចំពីមុខគេ ហើយក៏រមៀលទៅបុករនាំង ទ្រូងផ្លូវថែមទៀត។ ក្រោយមក គេត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ និងកំពុង ធ្វើការពិនិត្យពិច័្ចយ រីឯ មនុស្សបីនាក់ផ្សេងទៀត ដែលនៅក្នុងរថយន្ត Mercedes-Benz នោះ ក៏ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ ផងដែរ។

តំណាងមកពី YG Entertainment ចេញមុខបកស្រាយរឿងនេះ ប្រាប់ My Dailyថា៖ Seungri មិនបាន រងរបួសធ្ងន់ធ្ងរទេ។ បន្ទាប់ពីគេ ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ និង ទទួលការព្យាបាលរួច លទ្ធផល បានបង្ហាញថា ខ្លួនប្រាណរបស់គេ គ្មានបញ្ហាអ្វីទេ។ ហើយគ្រោះថ្នាក់ចរាចរណ៏នេះ ក៏មិនមែន បណ្តាលមកពីការស្រវឹងដែរ។

ថ្មីៗនេះ អ្នកតំណាងផ្សេងទៀត ក៏បានចេញមុខបកស្រាយប្រាប់ ប្រព័ន្ធផ្សព្វផ្សាយថា៖ ថ្វីបើ Seungri បានជួបនឹងគ្រោះថ្នាក់ចរាចរណ៏ មែន ក៏ប៉ុន្តែ គេមិនបានរងរបួសអ្វីធ្ងន់ទេ។ ទោះបីយ៉ាងណាក៏ដោយ គេនៅឯមន្ទីរពេទ្យដើម្បី ធ្វើតេស្តព្យាបាលការផិតភ័យ និងទទួលការពិនិត្យទាំងស្រុង។
 


 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  allkpop 

-

 


Tags: Big Bang Seungri