CamNews

តារា 

លេចចេញមូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់ចរាចរណ៏ របស់ Seungri ក្រុម BIGBANG

កាលពីថ្ងៃ ១២កញ្ញា សប្តាហ៏មុន Seungri សមាជិកក្រុម BIGBANG បានជួបនឹងគ្រោះថ្នាក់ ចរាចរណ៏មួយ នៅតាមផ្លូវ ដោយមិនបានដឹងពីមូលហេតុច្បាស់លាស់ ប៉ុន្តែថ្ងៃនេះ អ្នកជំនាញ វិភាគគ្រោះថ្នាក់ចរាចរណ៏ បានប្រកាសថា៖ មូលហេតុ ដែលបង្កឲមានគ្រោះថ្នាក់នោះ បណ្តាល មកពី Seungri ងោក ដោយសារតែ ងងុយដេក។





បន្ទាប់ពីមានការប៉ាន់ស្មានពីសំណាក់អ្នកប្រើប្រាស់ Internet និងមនុស្សជាច្រើនទៀត ដែលយល់ ថា គ្រោះថ្នាក់ចរាចរណ៏របស់ Seungri ប្រហែលជាមកពីការស្រវឹង ថ្វីបើមាន ការបញ្ជាក់ពីប៉ូលីស និង YG Entertainment ក៏ដោយ អ្នកជំនាញ វិភាគគ្រោះថ្នាក់ចរាចរណ៏ បានសន្និដ្ឋានថា ឧបទ្ទវហេតុនេះ មិនមាន ទាក់ទងនឹងគ្រឿងស្រវឹងទេ ក៏ប៉ុន្តែដោយសារតែការ ងងុយដេក។

បើតាមប៉ុស្តិ៏ទូរទស្សន៏ SBS​ ក្នុងកម្មវិធី “One Night TV Entertainment” ដែលចាក់ផ្សាយកាល ពីថ្ងៃទី ១៧ កញ្ញា ឲដឹងថា អ្នកជំនាញ បានវិភាគពីការប៉ះទង្គិចគ្នា រវាងរថយន្តទាំងពីរនោះ ហើយសន្មតថា Seungri មិនបានស្រវឹងទេ ប៉ុន្តែជាការងងុយដេក ខណៈពេលគេកំពុងបើកបរ ម្នាក់ឯង។ អ្នកជំនាញ Ryu Jongik បាននិយាយថា៖ យើងអាចយល់ច្បាស់ថា គ្រោះថ្នាក់ នោះគឺជាលទ្ធផលនៃការបង្កើនល្បឿន ដែលបណ្តាល មកពីការងងុយដេក។ រថយន្តរបស់ Seungri បានបើកទៅត្រង់ ប៉ុន្តែផ្លូវនោះដូចជារាងកោង ស្របពេលនោះ Seungri ឃើញថាមាន រថយន្តមួយដែលនៅចំណែកផ្លូវជិតនឹងរថយន្តរបស់គេ Seungri ក៏បានជាន់ហ្រ្វាំង មុនពេលដែល ហេតុការណ៏នោះបានកើតឡើង។





អាន៖  
Seungri ក្រុម Big Bang ជួបគ្រោះថ្នាក់ចរាចរណ៏ ដោយបុកឡាន Mercedes រេទៅបុករនាំងផ្លូវ ហើយក្រឡាប់ផ្ងារពោះ

 

 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  koreaboo 


Tags: CAR ACCIDENT EXPERT Seungri BIGBANG