CamNews

តារា 

មែនក្រណា!! គ្រាន់តែពិធីលាភាពនៅលីវ របស់តារាស្រីមួយដួងត្រូវចំណាយលុយដល់ទៅ ៧០០០ បាត

តារាថៃ ៖ នាង Noey Chotika ដែលជាតារាស្រីដែលគេតែងតែតម្រូវឲ្យនាងសម្តែងជាតួកាចឆ្នាស់ និងតួជិតអាក្រក់ស្ទើរគ្រប់សាច់រឿងដែលនាងសម្តែង ប៉ុន្តែយើងក៍មិនដឹងដែរថា ធាតុពិតនាងគឺជាមនុស្សបែបណា ។ 

តារាសម្តែងស្រី នាង Noey Chotika ត្រូវបានគេដឹងថា ជានារីម្នាក់ដែលមានមិត្តប្រុសជាកូនត្រកូលវណ្ណៈអភិជន ហើយនាងនិង សង្សារក៍បានចាប់ដៃគ្នា និងស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង ៦ ឆ្នាំទៅហើយ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ sanook បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ នាង Chotika ត្រូវមិត្តភក្តិធ្វើឲ្យមានការភ្ញាក់ផ្អើលដោយ Call ហៅនាងទៅក្រៅដូចសព្វដង ប៉ុន្តែស្រាប់តែពេលទៅដល់ ធ្វើឲ្យតារាស្រីរូបនេះរំភើបស្ទើរតែស្រក់ទឹកភ្នែក ដោយសារតែមិត្តរបស់នាង បានរួមដៃគ្នាជាមួយមិត្តប្រុសរបស់ខ្លួន ដើម្បីរៀបចំពិធីលាភាពនៅលីវ ដោយកម្មវិធីត្រូវបានរៀបចំយ៉ាងស្រស់ស្អាត បូករួមជាមួយរូបថត Pre-Wedding ថែមទៀតផង ។​

គួរបញ្ជាក់ឲ្យដឹងថា កម្មវិធីត្រូវបានប្រារព្ធឡើងឲ្យនាង Chotika ដើម្បីលាភាពនៅលីវ ហើយនៅក្នុងកម្មវិធីដ៍អស្ចារ្យនេះ បានចំណាយប្រាក់រហូតដល់ ៧០០០ បាត ដែលស្មើប្រាក់ដុល្លារ (202$) ។ ហើយនាង Chotika និងមិត្តប្រុសនិងរៀបចំពិធីភ្ជាប់ពាក្យនៅថ្ងៃទី ៣ ខែកញ្ញានេះ ហើយរៀបចំមង្គលនៅថ្ងៃទី ១០ កញ្ញានេះតែម្តង ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Noey Chotika