CamNews

កីឡាអន្តរជាតិ 

ទស្សនា​វិដេអូ Arsenal ស៊ី​ម្ចាស់​ផ្ទះ Sunderland ៤-១ នៅ​​តែ​​គូ​​ប្រជែង​​យ៉ាង​ក្តៅ​គគុក​របស់ ManCity

(ក្រុងឡុងដ៍)៖ ក្រុមកាំភ្លើងធំ Arsenal បន្តរកបាន៣ពិន្ទុនៅទឹកដីក្រៅផ្ទះ តាមរយៈយកឈ្នះម្ចាស់ផ្ទះឆ្មាខ្មៅ Sunderland ៤-១ ក្នុង Premier League កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដើម្បី​បង្ក​ភាព​ភ័យ​ខ្លាច​សម្រាប់​ក្រុមកំពូលតារាង Manchester City ដែល​បាន​យក​ឈ្នះ West Bromwich Albion ៤-០ ដែរ​នោះ​។

អតីតខ្សែប្រយុទ្ធ Barcelona, Alexis Sanchez ជាអ្នកតែតបញ្ចូលទីគ្រាប់១ នៅនាទីទី១៩ មុនពេលរបូត១គ្រាប់វិញ ក្នុងវគ្គទី២ នៅនាទីទី៦៥ ដោយ​បាល់​ប៉េណាល់​ទី ដោយ​សារ​តែ​អ្នក​ចាំ​ទី Petr Cech បានធ្វើឲ្យខ្សែប្រយុទ្ធ Sunderland ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។

តែយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធជនជាតិបារាំង Olivier Giroud ដែលត្រូវបានប្តូរចូលក្នុងវគ្គទី២នោះ រកបាន២គ្រាប់ ម្នាក់ឯងភ្លាមៗនៅនាទីទី៧១ និង​នា​ទី​ទី​៧៦ មុន​ពេល​ដែល Sanchez បន្ថែមគ្រាប់ទី២របស់ខ្លួននៅនាទីទី៧៨ បញ្ចប់​ក្នុង​លទ្ធ​ផល Arsenal ៤ និង Sunderland បន្ត​ឈរ​នៅ​លេខ​រៀង​ទី​២ មាន​២៣​ពិន្ទុ​ស្មើ​នឹង Man City ក្នុង​សប្តាហ៍​ទី​១០ ជើង​ទី​១ ក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: ManCity