កូរ៉េ ៖ ក្រុមតារាចម្រៀងស្រី 2NE1 នាង Dara បានបង្ហើបប្រាប់មិត្តរួមក្រុមថា CL ជាអ្នកសង្រ្គោះនាង ក្នុងពេលរញ្ជួយដីមួយ ហើយអាចនិយាយបានថា នាងគឺជាមិត្តស្លាប់រស់ ។
គួររំលឹកឲ្យដឹងថា នាង Sandara បានស្ថិតនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ ២០១១ ហើយបានជាប់គាំងនៅជាន់ទី ៣៤ នៅក្នុងសណ្ឋាគារកំឡុងពេលដែលមានគ្រោះរញ្ជួយដីខ្លាំង ។ ហើយនាងមានសភាពភ័យស្លន់ស្លោយ៉ាងខ្លាំងនិងបានព្យាយាមទូរស័ព្ទទៅរកអ្នកជួយតាមរយៈទូរស័ព្ទសណ្ឋាគារ ។
ហើយអ្នកដែលបានទទួលទូរស័ព្ទគឺជា CL ហើយនាងបានប្រាប់ឲ្យ Sandara រង់ចាំនៅជាន់ទី ៣៤ នោះទៅ នាងនឹងទៅយក ហើយព្យាយាមធ្វើចិត្តឲ្យបានស្ងប់ ។
ក្រោយពីនាង CL ស្មានថា នាងនិង Sandara ប្រហែលជាស្លាប់នៅទីនោះហើយ ប៉ុន្តែចុងក្រោយការលះបង់របស់នាងដើម្បីជួយមិត្តភក្តិក៏បានរួចខ្លួនមកវិញទាំអ ២ ដោយសុវត្ថិភាព ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo