CamNews

តារា 

សំបុត្រមួយសន្លឹកដ៏សែនក្តួកក្តួលចិត្តរបស់សមាជិកក្រុម SHINee ម្នាក់ ផ្ញើរទៅកាន់ Jonghyun

កូរ៉េ ៖ លោក Key ដែលជាសមាជិកម្នាក់នៅក្នុងក្រុម SHINee ទើបតែបានបង្ហោះសំបុត្រមួយសន្លឹកដែលគាត់សរសេរដោយផ្ទាល់ដៃទៅកាន់មិត្តរួមក្រុមគឺ លោក Jonghyun ដោយគ្មានថ្ងៃវិលត្រលប់មកវិញ ។ 

នៅក្នុងក្រដាសនោះបានរៀបរ៉ាប់ថា "Hyung ខ្ញុំគឺ Kibum ខ្ញុំទើបតែឃើញមុខឯងកាលពីម្សិលមិញ ហើយថ្ងៃនេះឯងបែរជាចាកចេញពីខ្ញុំទៅហើយ វាពិតជារឿងដែលខ្ញុំមិនជឿថាវាកើតឡើងនោះទេ។ ខ្ញុំសូមទោសដែលខ្ញុំបង្ហាញខ្លួនយឺតមួយជំហាន ដោយសារតែការងារមមាញឹកខ្លាំងពេក ហើយខ្ញុំពិតជាសោកស្តាយដែលមិនបាននៅក្បែរឯង ស្របពេលដែលឯង ឯកោ។ ឯងនិងខ្ញុំ ពួកគេគឺជាក្មេងដែលរឹងរូងជាងគេនៅក្នុង SHINee ដូច្នេះហើយទើបយើងមានចិត្តនិងការសម្រេចចិត្តមិនខុសគ្នាទេ។ ខ្ញុំឈឺចាប់ខ្លាំងណាស់ ប៉ុន្តែខ្ញុំចាប់ផ្តើមយល់ កាលពីបីថ្ងៃមុនដែលពួកគេចំនាយពេលនៅជាមួយគ្នា បានធ្វើឲ្យខ្ញុំដឹងថា ហេតុអ្វីបានជាសម្រេចជ្រើសយកផ្លូវមួយនេះ" ។ 


តារាចម្រៀងវ័យ ២៥ ឆ្នាំបន្ថែមទៀតថា "សូមឯងកុំបារម្ភ ហើយចាកចេញទៅដោយសប្បាយចិត្តចុះ ចំពោះអ្នកម៉ាក់និងបងស្រីរបស់ឯង ពួកគេនឹងថែទាំគាត់អោយដូចជាក្រុមគ្រួសាររបស់ពួកយើងយ៉ាងចឹង។ ខ្ញុំនឹងនៅតែនឹករលឹកដល់ឯង ហើយនឹកយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលខ្ញុំកំពុងតែព្រួយបារម្ភនោះគឺ បុរសម្នាក់ដែលតែងគាំទ្ររាល់ការគិត និងមានចរិកដូចខ្ញុំ បានចាកចេញទៅឆ្ងាយហើយ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ខ្ញុំអាចព្យាយាមរស់នៅអោយបានល្អប្រសើរនៅពេលដែលគ្មានឯង។ រឿងមួយទៀតដែលខ្ញុំចង់ប្រាប់គឺ ពួកយើងនឹងជួបគ្នាម្តងទៀត នៅពេលដែលខ្ញុំចាស់ទៅ ហើយសូមប្រាប់ថា ខ្ញុំក៏ធ្វើបានល្អគ្រប់គ្រាន់ហើយដូចគ្នា។ សម្រាប់ខ្ញុំឯងគឺជាមិត្តដ៏សែនល្អ អ្នករួមការងារដ៏អស្ចារ្យនៅក្នុងជីវីតរបស់ខ្ញុំ Jonghyun hyung ឯងធ្វើបានអស្ចារ្យខ្លាំងណាស់ ខ្ញុំស្រលាញ់ឯងខ្លាំងបំផុត" ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo 


Tags: SHINee Jonghyun Seoul South Korea