CamNews

តារា 

តារាថៃ នាង Taew មកដល់ប្រទេសកម្ពុជាហើយ

ភ្នំពេញ ៖ កាលពីព្រឹកមិញនេះ តារាសម្តែងថៃ នាង Taew Natapohn​ បានហោះហើរពីប្រទេសថៃ ដើម្បីមកកាន់ប្រទេសកម្ពុជា ដើម្បីជួបជាមួយនិងអ្នកគាំទ្ររបស់ខ្លួន ដែលប្រារព្ធធ្វើឡើងដោយស្ថានីយ័ទូរទស្សន៍ PNN ។ 




នាង Taew Natapohn មានអ្នកគាំទ្រជាច្រើននាក់រង់ចាំនៅឯព្រលានយន្តហោះ និងថតរូបជាមួយគ្នាយ៉ាងស្និទ្ធស្នាលជាច្រើនសន្លឹក នៅពេលដែលនាងមកដល់ទីក្រុងភ្នំពេញ ។ 

តួស្រីក្នុងរឿង "បេះដូងតម្រង់ទិស" រូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីក្រុមអ្នកគាំទ្រនៅប្រទេសកម្ពុជា​ គ្រាន់តែមិនទាន់ចុះពីលើយន្តហោះស្រួលបួលផង ។ បើចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕



ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ daranews


Tags: Taew Natapohn Mew Nittha