CamNews

តារា 

មិនត្រឹមតែបែកបាក់ស្នេហាទេ ពេលនេះនាង Janie ត្រូវបញ្ចប់មិត្តភាពជាមួយនិងតារាស្រី ២ នាក់ទៀត

ថៃ ៖ កាលពីពេលថ្មីៗនេះ នាង Janie Thienphosuwan បានធ្វើការ Unfollwed គណនីអុុិនស្រ្តាក្រាមរបស់នាង Woonsen Virithipa Pakdeeprasong និង Cris horwang ទើបធ្វើឲ្យអ្នកគាំទ្រចង់ដឹងចង់លឺអំពីមិត្តភាពរបស់ពួកគេ ទៅជាយ៉ាងណា រហូតដល់ថ្នាក់ធ្វើបែបនេះ ។

កាលពីថ្ងៃទី ២៣ ខែសីហា កន្លងទៅនេះ តួស្រីក្នុងរឿង "ភ្លើងបុណ្យ" បានផ្តល់កិច្ចសម្ភាស៍ជាមួយនឹងអ្នកកាសែរតនៅក្នុងកម្មវិធី Spell By Janie ហើយតារាថៃរូបនេះបាននិយាយថា នាងបានសម្រេចចចិត្តបញ្ចប់មិត្តភាពរបស់ខ្លួនជាមួយនិងនាង Woonsen Virithipa Pakdeeprasong និង Cris horwang ហើយ ។ 

ទោះបីជាយ៉ាងណាក៏ដោយ តារាស្រីវ័យ ៣៥ឆ្នាំរូបនេះ ក៏មិនបានប្រាប់ថា មូលហេតុអ្វីទើបធ្វើឲ្យមិត្តភាពរបស់ពួកគេត្រូវបានបែកបាក់ដែរ ។នាង Janie គ្រាន់តែនិយាយថា ខ្លួនមានមិត្តមិនច្រើនទេ ប៉ុន្តែនាងតែងតែស្មោះត្រង់ជាមួយនិងមិត្តភក្តិជានិច្ច ។ តារាស្រីកើតឆ្នាំ ១៩៨១ រូបនេះក៏បានបង្ហាញអារម្មណ៍ក្រៀមក្រំណាស់ដែរ ចំពោះការបាត់បង់មិត្តភក្តិជិតដិតទាំង ២ ៕



នេះគឺជារូបថតរបស់នាង Janie Thienphosuwan នាង Woonsen Virithipa Pakdeeprasong និង Cris horwang ដែលជាអតីតមិត្តសម្លាញ់នឹងគ្នា 



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Woonsen Virithipa Pakdeeprasong Janie Thienphosuwan Cris horwang