CamNews

តារា 

នាង Mew Nittha ទៅបំពេញការងារសំខាន់មួយនៅប្រទេសជប៉ុន

កំសាន្ត ៖ នាង Mew Nittha បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ឆ្នាំ ២០១៨ ដើម្បីចូលរួមប្រ៊េនលំដាប់អន្តរជាតិមួយ ដែលមានឈ្មោះថា Valentino ។ 

យោងទៅតាមប្រភពបានឲ្យដឹងថា តារាសម្តែងស្រីរូបនេះបានចូលរួមជាភ្ញៀវពិសេសម្នាក់ ដែលតំណាងឲ្យតារាសម្តែងក្នុងប្រទេសថៃផងដែរ នៅថ្ងៃទី ២៦ ខែវិឆ្ឆិកា ។ 

នៅថ្ងៃទី ២៧ ខែវិឆ្ឆិកា នាង Mew Nittha បានចូលរួមពិធីបង្ហាញម៉ូដ Valentio Pre-Fall 2019 ជាមួយនិងតារាល្បីមកពីជុំវិញពិភពលោក ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ ថ្មីៗនេះកំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការថតរឿង "My Husband In-Law" ដោយលោក Mark Prin តួឯកប្រុស និងដឹកនាំរឿងដោយ តារាសម្តែងជើងចាស់នាង Anne Thongprasom ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Mew Nittha Hi So Chane Cris Horwang