CamNews

តារា 

បែកធ្លាយមុខប្អូនស្រីនាង Mew Nittha ស្អាតមិនចាញ់បងស្រីប៉ុន្មានទេ

ថៃ ៖ រឿងភាគថ្មីដែលមានចំណងជើងថា "Duay Rang Atitharn" កំពុងតែចាក់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ រៀងរាល់ថ្ងៃ ពុធ និងព្រហស្បតិ៍ កាលពីម៉ោង ៨ និង ២០ នាទីល្ងាច ។ រឿងភាគនេះគឺសម្តែងដោយលោក Tik Jesdaporn និងតារាសម្តែងស្រីនាង Mew Nittha ។ 

នៅក្នុងភាគដំបូងនៃរឿង អ្នកទស្សនាបានកត់សម្គាល់ឃើញថា មនុស្សស្រីម្នាក់ដែលសម្តែងជាមួយតួមិត្តភក្តិរបស់នាង Mew Nittha គឺជាប្អូនស្រីរបស់នាងមានឈ្មោះថា Mint Natha ។ 

នៅក្នុងរឿងនេះ ប្អូនស្រីរបស់នាង Mew Nittha បានចេញមុខចេញមាត់ប្រហែលជា ៣ ទៅ៤វគ្គ តែប៉ុណ្ណោះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Mew Nittha Hi So Chane Cris Horwang