កូរ៉េ៖ ក្រោយបង្ហាញខ្លួន ពញ្ញាក់អារម្មណ៍ អ្នកគាំទ្រនៅ MAMA 2015 តារាចម្រៀង រូបស្រស់របស់2NE1 នាង ParK Bom នៅតែបន្ត ទទួលរងការ រិះគន់ដោយសារ ភាពខុសប្លែករបស់នាង ក្រោយបាត់មុខមួយរយៈធំ។
ព័ត៌មានពី Korea Times បានឲ្យដឹងនៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះថា តារាចម្រៀង វ័យ៣១ឆ្នាំ នាង ParK Bom ត្រូវប្រិយមិត្តបន្តរិះគន់ថា ការវះកាត់កែសម្ផស្ស រហូតមើលលែង ចង់ស្គាល់ក្រោយ ចូលរូមសម្តែងជាមួយ 2NE1 នៅក្នុងព្រិត្តការណ៍ 2015 Mnet Asian Music Awards នៅហុងកុង កាលពីសប្តាហ៍មុន ហើយអ្នក គាំទ្រភាគច្រើន និយាយថាតារាចម្រៀង ParK Bom ក្រោយវះកាត់ គឺអាក្រក់ជាងមុន ពិសេសនៅត្រង់ច្រមុះ។
ការបង្ហាញខ្លួនរបស់ ParK Bom កាលពី ថ្ងៃទី២ធ្នូ ក្នុងព្រិត្តិកាណ៍ MAMA 2015 នេះគឺជាការឡើង ឆាកលើកដំបូង បន្ទាប់ពីបាត់មុខ អស់រយៈពេល១ ឆ្នាំ និង៥ខែ ដោយសារភាពចម្រូងចម្រាស ក្នុងរឿងអាស្រូវគ្រឿងញៀន កាលពីឆ្នាំ២០១៤ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល