CamNews

តារា 

វីដេអូខ្លីប៉ុន្តែមានន័យ ហើយផ្អែមដល់ ក រវាង គង់ ចាន់​ស្រីមុំ​ និងស្វាមី

កំសាន្ត ៖ កាលពីម្សិលមិញនេះ តារាសម្តែងស្រី អ្នកនាង គង់ ចាន់​ស្រីមុំ​ បានបង្ហោះវីដេអូប្រហែលជា ២ ទៅ ៣ នាទី ក្នុងដំណើរកំសាន្ត កាលពីចូលចិត្តឆ្នាំចិនកន្លែងផុតទៅ ដើម្បីចង់រំលឹកអនុស្សាវរីយ៍ល្អៗជាមួយនិងស្វាមីជាទីស្នេហានៅក្រៅប្រទេស ។ 

ជាការពិតទៅ ថ្វីត្បិតតែពេលវេលាកន្លងផុតទៅយ៉ាងលឿនពិតមែន ប៉ុន្តែការចងចាំគឺនៅល្អដូចដើម ដូច្នេះហើយទើបមនុស្សស្ទើរតែទូទាំងពិភពលោក តែងតែថតរូបទុកជាអនុស្សាវីរយ៍ នៅពេលដែលពួកគេបាននៅជួបជុំគ្នា ឬ ក្នុងដំណើរកំសាន្តណាមួយ ។ 




ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយ អ្នកជំនួញវ័យក្មេង អ្នកនាង គង់ ចាន់​ស្រីមុំ​ និងលោក សីហា វិញ ចង់ដឹងថា ពួកគាត់ Sweet ដល់កម្រិតណា សូមធ្វើការទស្សនារូបថតនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕




ដោយ ៖ គន្ធា

ប្រភព ៖ ហ្វេសប៊ុក


Tags: Kong chan sreymom Kem seyha