ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីដើរតួនាទីជាសង្សារល្អនៅមើលថែមិត្តស្រីមិនព្រមចេញទៅណា ទាំងមិនដេកមិនបានពួន បុរសសង្ហា លោក Mark prin ថែមទាំងចេញមុខទទួលភ្ញៀវ ដោយបង្ហាញចេញឲ្យឃើញនូវភាពកក់ក្តៅ និងភាពជាមិត្តប្រុសល្អម្នាក់សម្រាប់នាង Kimberly ដែលកំពុងតែជួបទុកធំព្រោះលោកឪពុកទើបតែលាចាកទៅយ៉ាងឆ្ងាយ ដែលគ្មានថ្ងៃវិលត្រលប់មកវិញឡើយ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តាំងពីថ្ងៃដែលដឹងថា ឪពុករបស់នាងមិត្តស្រីខ្លួនទទួលមរណៈភាព លោក Mark prin តែងតែនៅក្បែរ និងកំដរនាង Kimberly គ្រប់ពេលវេលា រហូតធ្វើឲ្យមហាជនមើលឃើញនិងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់តារាល្បីរូបនេះ ហើយនាង Kimberly ក៏អាចនិយាយបានថា ជានារីសំណាងម្នាក់ ដែលមានមិត្តប្រុសជាអ្នកយល់ចិត្ត និងចេះដឹងពីទុកធុរៈរបស់នាងបែបនេះ ។
គួរបញ្ជាក់ឲ្យដឹងថា នាង Kimberly កំពុងតែជួបទុកធ្ងន់ ក្រោយបាត់បង់ឪពុកជាទីស្រលាញ់ កាលពីថ្ងៃទី ២៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៦ នេះ ហើយពេលនេះកំពុងតែប្រារព្ធធ្វើពិធីបុណ្យសព្វ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook