(ភ្នំពេញ)៖ កម្មការិនីនៅរោងចក្រ៦ជាន់ ស្ថិតនៅតាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ជិត១០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ ក្រោយពីមានហេតុការណ៍ឆ្លងចរន្តភ្លើង២ដង នៅក្នុងរោងចក្រ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ខណៈដែលក្រុមកម្មករកំពុងធ្វើការ ស្រាប់តែមានហេតុការណ៍ ឆ្លងចរន្តអគ្គិសនីកើតឡើង តែក្រុមកម្មករនៅធ្វើការជាធម្មតា ប៉ុន្តែមួយសន្ទុះក្រោយមក ក៏មានករណីនេះកើតឡើងម្តងទៀត ក៏ដួលសន្លប់ជាបន្តបន្ទាប់ រហូតបង្កការភ្ញាក់ផ្អើល ហើយនាំគ្នាដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី