CamNews

តារា 

តារាសម្តែង​ស្រី​ Linda Chung ត្រូវ​ទស្សនិកជន​រិះ​គន់ បន្ទាប់​ពី​និយាយ​អង់គ្លេស​ដាក់​សុនខ​ច្រើន​ពេក

(ចិន)៖ ទស្សនិកជនជាច្រើន បានសម្តែងការមិនពេញចិត្ត ជាមួយតារាសម្តែងស្រីហុងកុងម្នាក់ គឺនាង Linda Chung បន្ទាប់ពីតារាស្រីរូបនេះ ប្រើប្រាស់ភាសា អង់គ្លេសច្រើនពេក នៅក្នុងខ្សែភាពយន្តមួយ ដែលនាងសម្តែងជាមួយសុនខមួយក្បាល ដែលត្រូវបានមហាជនចោទសួរ ថាតើសត្វឆ្កែអាចស្តាប់តែភាសាអង់គ្លេសទេ ឬយ៉ាងម៉េច?

Linda Chung មាន ដើមកំណើតជាជនជាតិកាណាដា​ ប៉ុន្តែសព្វ​ថ្ងៃនាងរស់នៅក្នុងទីក្រុងហុងកុង និងក្លាយជាជនជាតិចិនម្នាក់ទៅហើយ អ្វីដែលធ្វើឲ្យទស្សនិកជន​ គិតថាជាការរំខានអារម្មណ៍នោះ គឺតារាស្រីរូបនេះ តែងប្រើពាក្យភាសាអង់គ្លេសថា Come on, Good boy, No, and So proud of you ជាមួយនឹងសុនខមួយក្បាល ដែលសម្តែងក្នុងខ្សែភាពយន្ត​ ជាមួយគ្នានោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Jerry Yan​ Taiwan Actor Actress Tzuyu Linda Chung