CamNews

តារា 

តារាឈាមក្តៅ បញ្ចេញអាកប្បកិរិយា អាសអាភាសនៅលើ ប៉ុស្តិ៍ទូរទស្សន៍

ព័ត៌មានកំសាន្ត ៖ តារាសម្តែង របស់ទូរទស្សន៍ TVB គឺ Zoie Tam ដែលត្រូវបានគេ ទទួលស្គាល់ពីការ យកចិត្តទុកដាក់ ជាមួយនឹង តួនាទីរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ដែលមានចំណងជើងថា 'Over Run Over' ។ 


នៅក្នុងវគ្គ ថ្មីមួយ ដែលបានចាក់ផ្សាយអំពី ខ្សែភាគយន្តនេះ រួមមានដូចជា តារាសម្តែងដែលមានសម្រស់ស្រស់ស្អាតអស់ទាស់ ដែលសព្វថ្ងៃនេះ គាត់មានវ័យ ៣៤ ឆ្នាំ ទៅហើយ ប៉ុន្តែរូបគាត់គឺនៅតែក្មេងដដែល​ ។ ហើយនៅក្នុងនោះផងដែរ តារាស្រីរូបនេះ បានចែករំលែក ឈុតឆាកមួយចំនួនរបស់នាង ជាមួយនឹងដៃគូដែល ជាតារាសម្តែងដែល​ មានវ័យ ៤៣ ឆ្នាំ គឺលោក Tai Yiu Ming ដែលអង្គុយនៅ ពីចំហៀងរូបនាងថែមទៀតផង ។ 



ការស្លៀកពាក់ សម្លៀកបំពាក់ដែលសុិចសុីបែបនេះ សម្រាប់ Tam ហាក់បីដូចជាធ្វើឲ្យតារាផ្សេង មានចិត្តរំភើប យ៉ាងខ្លាំងចំពោះរូបនាង ។  

ដោយយោងតាមការ បង្ហោះរូបពី វេបសាយ Viral Cham បានឲ្យដឹងថា លោក​ Tai បានបង្ហាញអាកប្បកិរិយា យ៉ាងអាក្រក់បំផុតនៅក្នុងខោ របស់លោក ។ ហើយយើងមិនច្បាស់ទេថា តើលោកកំពុងតែមានរឿងអ្វីឲ្យពិតប្រាកដ​នោះ ។


នៅក្នុងអត្ថបទនេះ បានលើកឡើងឲ្យដឹងថា វាមិនមែនជា រឿងចម្លែកអីនោះទេ សម្រាប់បុរសដែល មានឈាមក្តៅ មានប្រតិកម្ម បន្ទាប់ពីបាន ឃើញនារីស្លៀកពាក់សុិចសុីនោះ ៕ 




ប្រែសម្រួល​ ៖ គន្ធា


ប្រភព​ ៖ lollipop


Tags: TVB actress Zoie Tam