CamNews

ភាពយន្ត 

រឿង The Kid Who Would Be King មានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ! (មានវីដេអូ)

កំសាន្ត ៖ ក្មេងប្រុស Alex ជាក្មេងក្លាហានម្នាក់ដែលតែងតែជួយមិត្តភក្ដិរបស់គេពីការធ្វើបាបដោយក្មេងដ៏ទៃទៀតនៅសាលារៀន។ Alex ជឿជាក់ថាគេអាចផ្លាស់ប្ដូរពិភពលោកនេះបាន។ ដោយឡែក Alex ក៏ត្រូវបានជ្រើសរើសជាមនុស្សតែម្នាក់គត់ដែលអាចដកព្រះខ័នរបស់ស្ដេច Arthur ចេញពីថ្មបាន។ បន្ទាប់ពីត្រូវបានជ្រើសរើសជាមនុស្សពិសេសហើយ Alex មានភារកិច្ចត្រូវជួយសង្គ្រោះពិភពលោកឲ្យផុតពីកណ្ដា​ប់ដៃធ្មប់បិសាច Morgan។ ដើម្បីសង្គ្រោះពិភពលោក Alex ត្រូវតែស្វែងរកយុទ្ធសាស្រ្តដើម្បីប្រយុទ្ធជាមួយបិសាចដោយព្រះខ័នស្ដេច Arthur និងវេទមន្តផ្សេងៗទៀតនៅក្នុងដំណើរផ្សងព្រេងនេះ។ បើចង់ដឹងច្បាស់ថា Alex នឹងប្រយុទ្ធជាមួយមេធ្មប់ហើយកងទ័ពបិសាចយ៉ាងណានោះ កុំភ្លេចមកទស្សនាខ្សែភាពយន្តរឿង The Kid Who Would Be King ដែលចាប់ផ្ដើមចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃទី ២៥ មករា នេះតទៅហើយ។


ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article