ថៃ ៖ ទោះបីជាមិនបានលេចទៅប៉ុស្តិ៍ប៉ូលីសជាមួយនិងមិត្តស្រីក៏ពិតមែន ប៉ុន្តែលោក Weir sukollawat បានចេញមុខការពារ ក្រោយពីដឹងថា សង្សារត្រូវចូលខ្លួនទៅបំភ្លឺ ។
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នាង Bella ranee ត្រូវបានប៉ូលីសកោះហៅ ទាក់ទងជាមួយនិងការនាំចូលចំណីអាហារថែបំប៉នសុខភាពឈ្មោះថា be curve មកលក់ ដោយមិនបានឆ្លងកាត់ក្រសួង ។ ពាក់ព័ន្ធជាមួយនិងបញ្ហានេះផងដែរ លោក Weir sukollawat ក៏បានថ្លែងជាមួយនិងអ្នកកាសែត នៅពេលដែលលោកបានចូលរួមនៅក្នុងកម្មវិធី 2017 Daradaily Awards ។
លោក Weir sukollawat បាននិយាយលើកសរសើរអំពីផលិតដែលនាង Bella ranee នាំចូលមកលក់ ព្រមទាំងលក់ដាច់ខ្លាំងទៀតផង ។ ជាងនេះទៅទៀត បើទោះបីជាពេលចូលខ្លួនបំភ្លឺលោកមិនបានទៅជាមួយនិងមិត្តស្រីក៏ពិតមែន ប៉ុន្តែតារាសម្តែងវ័យ ៣២ ឆ្នាំរូបនេះ ក៏បានជួយលើកទឹកចិត្ត និងជួយបញ្ចេញយោបល់ខ្លះទៅដល់នាងផងដែរ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
លោក Weir sukollawat បានបន្តទៀតថា នាង Bella ranee តែងតែពិភាក្សាជាមួយនិងលោកគ្រប់រឿង បើទោះបីជាអ្នកទាំងពីរមិនសូវមានពេលវេលាជួបគ្នាច្រើនក៏ដោយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar