CamNews

តារា 

ប្រទះឃើញ GD ធ្វើរឿងក្តុកក្តួលមួយ នៅក្នុងថ្ងៃមង្គលការរបស់ Taeyang

កូរ៉េ ៖ GD និង Taeyang បានស្គាល់គ្នាកាលពី ១២ ឆ្នាំមុន ខណៈពេលដែលពួកគេ កំពុងតែវឹកហាត់នៅក្រោមការដឹកនាំរបស់ YG Entertainment ហើយតារាចម្រៀងទាំងពីរដួងនេះ​ ពិតជាស្រលាញ់គ្នាខ្លាំងដូចបងប្អូនបង្កើតយ៉ាងចឹង ។ 

ដូច្នេះវាហាក់បីដូចជាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ នៅពេលដែល G-Dragon បង្ហាញនូវអារម្មណ៍រំភើប នៅពេលដែលមនុស្សជាទីស្រលាញ់របស់ខ្លួន ត្រូវបានចូលរោងការ ។ 

ហើយទទ្ទឹមនឹងនេះផងដែរ នាង CL ត្រូវបានគេឃើញថា​ ឈរនៅក្បែរ G-Dragon ដើម្បីទប់អារម្មណ៍របស់លោក ។ ឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រទប់អារម្មណ៍មិនរំភើបមិនបានទេ ។ 

ហើយយើងគ្រាន់តែសង្ឃឹមថា ថ្ងៃណាមួយនឹងមានមិត្តភាពដ៏ស្រស់ស្អាត ដូចជា G-Dragon និង Taeyang ដែរ  ៕




ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ koreaboo 


Tags: Taeyang Seoul South korea Kpop Min Hyo Rin G-Dragon