CamNews

តារា 

លោក Shawn Mendes សារភាពរឿងមួយតាមត្រង់

តារាចម្រៀងវ័យក្មេងលោក Shawn Mendes បានឆ្លើយថា ខ្លួននៅមិនទាន់ចង់មានស្នេហានៅឡើយទេក្នុងពេលនេះ ។ 

ម្ចាស់បទ "In My Blood" បានបន្ថែមថា គាត់មិនបានគិតអំពីរឿងស្នេហាទេនៅពេលនេះ តែគាត់គ្រាន់តែសង្ឃឹមថា ស្នេហានឹងមកដល់ដោយឯងៗនៅពេលសមស្របណាមួយ ។ 

តារាចម្រៀងវ័យ ២០ ឆ្នាំរូបនេះបាននិយាយទៅកាន់អ្នកកាសែតថា ថ្មីៗនេះលោកមិនទាន់មាននរណាម្នាក់នៅក្នុងចិត្តនៅឡើយទេ ។ ចំនែកពេលវេលាមិនមែនជាមូលហេតុដែលធ្វើឲ្យលោកគ្មានស្នេហានោះទេ ប៉ុន្តែលោកនៅមិនទាន់ចង់តាមរកស្នេហា ផ្ទុយទៅវិញចង់ឲ្យស្នេហាមករកលោក នៅពេលដែលពេលវេលាមកដល់ ។​ Shawn Mendes សង្កត់ធ្ងន់ថា គាត់ចង់ផ្តោតទៅលើការងារជំនួសឲ្យការតាមរកស្នេហាវិញល្អជាង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ journalstar


Tags: Shawn Mendes Hailey Baldwin