CamNews

តារា 

អតី​ត​តារា​​ប្រុស​​ដ៏​ស្រស់​​សង្ហា​​ក្នុង​​ក្រុម U-KISS លោក Dong​ho ប្រាថ្នា​ចង់​បាន​កូន​ទី​ពីរ​ជា

(កូរ៉េ)៖ Dongho កំពុងតែនិយាយ ពីភាពជាឪពុករបស់ខ្លួន ដែលតារាប្រុសរូបនេះ តែងតែត្រូវបាន KBS2 Radio Cool FM's 'Park Ji Yoon's Gayo Plaza' ធ្វើការសម្ភាសន៍ ដោយចោទសួរនៅពេល ដែលឮថា តារាកូរ៉េដ៏ស្រស់សង្ហារូបនេះ លើកឡើងពីការចង់បានកូនស្រីម្នាក់ទៀត។

Dongho គឺជាអតីតតារាចម្រៀង ក្នុងក្រុមបុរស U-KISS បានបង្ហាញទស្សនិកជន ពីតម្លៃនៃកន្ទបកូន និងអាហារសម្រាប់ទារក ដែលវាមិន​មែនជារឿងកំប្លែងទេ បើយើងប្រៀបធៀបប្រចាំខែ មើលថាតើវាចំណាយអស់ច្រើនប៉ុណ្ណា? ជាមួយនឹងការបង្ហាញទស្សនិកជន ក៏ដូចជាអ្នកគាំទ្របែបនេះ ហើយ Dongho ក៏ប្រកាសតាមរលកធាតុអាកាសថា ខ្លួននិងភរិយា កំពុងចង់បានកូនស្រីម្នាក់ទៀត ក្រោយពីមានកូនប្រុសច្បងរួចទៅហើយ តែក៏មានប្រិយមិត្តចូលមកផ្តល់មតិថា វាមិនប្រាកដទេថា តារាប្រុសរូបនេះជាមួយភរិយា នឹងសម្រេចដូចបំណងចង់បានកូន​ស្រីព្រោះ ការមានកូនទីពីរ​ក៏មិនប្រាកដ ថាជាស្រីដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Dongho UKiss