CamNews

តារា 

អ្នកគាំទ្រភ្ញាក់ផ្អើល ពេល​ឃើញ​តារាហុងកុង លោក Tavia Yeung និង Him Law ដឹកដៃគ្នារៀបការស្ងាត់ៗ ​នៅ​....

(អង់គ្លេស)៖ អ្នកគាំទ្រតារាសម្តែងហុងកុងពីររូប មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានឃើញលោកTavia Yeung និងនាងHim Law បានរៀបការជា មួយគ្នាយ៉ាងអាថ៌កំបាំង នៅទឹកដីអង់គ្លេស ហើយរូបភាពនៅថ្ងៃរៀបអា​ពាហ៍ពិពាហ៍ របស់អ្នកទាំងពីរត្រូវបានបង្ហោះ នៅលើប្រព័ន្ធអ៉ីនធឺណេត ។

លោក Tavia Yeung និង Him Law មានទំនាក់ទំនងស្នេហានឹងគ្នា អស់រយៈ ពេល៤ឆ្នាំមកហើយ ទើបសម្រេចចិត្តរៀបការ និងបានចុះអេតាស៊ីវិលជាមួយគ្នា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយពួកគេ និងក្រុមគ្រួសារទាំងសងខាង បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីរៀបការនៅទីនោះ ពីមុខប្រាសាទ Leeds ប៉ុន្តែពេលដែល ត្រូវអ្នកកាសែតសួរនាំ បែរជា Tavia និង Him ឆ្លើយថា ពួកគេគ្រាន់តែទៅលេងវិស្សមកាលប៉ុណ្ណោះ ហើយសំណួរផ្សេងទៀត នឹងឆ្លើយតបពេលដែលអ្នកទាំងពីរត្រឡប់ ទៅហុងកុងវិញ និងបានអរគុណចំពោះអ្នកគាំទ្រ ដែលចាប់អារម្មណ៍រឿងនេះ។

មិត្តជិតស្និទ្ធម្នាក់ របស់តារាសម្តែងហុងកុងទាំងពីរនេះ ឈ្មោះ Ron Ng និយាយថា គាត់ភ្ញាក់ផ្អើលពេលដែលឃើញរូបថតរៀបការ របស់ Tavia និង Him ប្រារព្ធឡើងនៅទឹកដីអង់ គ្លេស ដែលខ្លួនមិនបានដឹងមុន តែទោះជាយ៉ាងណាគាត់ក៏អបអរសាទរ និងជូនពរអ្នកទាំងពីរឲ្យឆាប់មានកូនផងដែរ ព្រមទាំងរង់ចាំឲ្យតារាទាំងពីរនេះ ប្រកាសជាផ្លូវការពីការរៀបអាពាហ៍ពិពាហ៍ ដ៏អាថ៌កំបាំងរបស់ពួកគេ៕

 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង