ព័ត៌មានកំសាន្ត ៖ ចាប់តាំងពីតារាសម្តែងស្រី Tavia Yeung និង ស្វាមីលោក Him Law បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា នៅប្រទេសអង់គ្លេស នៅក្នុងខែមិនាមក តារាស្រី Tavia Yeung បានព្យាយាមធ្វើជាប្រពន្ធល្អ នឹងថែមទាំងបានព្យាយាមធ្វើម្ហូបឲ្យឆ្ងាយសម្រាប់ប្តីរបស់ខ្លួនថែមទៀតផង ។
រយៈពេល ៦ ថ្ងៃកន្លងផុតទៅ តារាស្រី Tavia Yeung បានចែករំលែករូបភាពរបស់នាង នៅលើរថភ្លើង MTR ដែលបានចែករំលែករូបថតទាំងនោះនៅលើគណនី Instagram របស់នាងដោយនិយាយថា "It has been a long time since I took the train!" ។
ដោយនៅក្នុងរូបថតដែលនាងបានបង្ហោះគឺនាងបានពាវ អាវកាទឹប និងវែនតា ដោយមិនបានតុបតែងមុខអ្វីទាំងអស់ ។
ដោយយោងទៅតាមគេហទំព័រពី Asian E-News Portal បានឲ្យដឹងថា គ្មាននរណាម្នាក់ចាប់អារម្មណ៍ចំពោះរូបនាងនោះឡើយ អ្វីដែលពិសេសនោះគឺ នាងមិនបានតុបតែងអ្វីទាំងអស់នោះឡើយ ។
នៅខាងក្រោមមគឺជារូបភាពចាស់ៗមួយចំនួន របស់តារាស្រីរូបនេះ និងក្រុមគ្រួសាររបស់នាង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop