CamNews

តារា 

ប្តីប្រពន្ធឈ្មោះល្បីមួយគូនេះ លួចទៅធ្វើរឿងស្ងាត់ៗជាលើកទី​២ រហូតដល់អ្នកកាសែតតាមទាន់

ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធដែលមានឈ្មោះល្បីទាំង ២ រូបដែលទើបតែនឹងបានរៀបការ ស្ងាត់ៗនៅក្នុងខែ មិនានេះ គឺ Tavia Yeung និង Him Law ហើយនៅពេលនេះពួកគេបាន រើសផ្ទះទៅផ្ទះដំបូងរបស់ពួកគេជាមួយនិងគ្នាថែមទៀត ​។ 

យោងទៅតាមគេហទំព័រ Jayne Stars បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ បានរើសទៅស្នាក់នៅ Tai Po ដែលគេហៅថា The Beverly Hills ។

អ្នកជិតខាងរបស់ពួកគេដែលមានឈ្មោះថា Moses Chan, Aimee Chan, Kay Tse និង Louis Cheung ។ 




មានអ្នកកាសែតមួយចំនួនរាយការណ៍ថា ពួកគេបានប្រទះឃើញលោក Him នៅផ្សារទំនើបនៅជិតលំនៅដ្ឋានរបស់លោក ដើម្បីទិញគ្រឿងទេសសម្រាប់អាហារពេលល្ងាច ។
លោក Him ត្រូវបានគេលួចថតរូបរបស់លោក នៅពេលដែលពួកគេបានឃើញគាត់បើកបរត្រឡប់ទៅផ្ទះថ្មីរបស់គាត់វិញ ។
គ្រួសាររបស់ Him បានរាយការណ៍ថា ពួកគេរស់នៅក្បែរនោះ ។ 

ផ្ទះនេះត្រូវបានគេនិយាយថា ជាផ្ទះប្រណីត ២.០០០ sq ជាមួយនឹងការជួល HKD ៤០.០០០ ក្នុងមួយខែ វាមានបន្ទប់ប្រាំនិងកន្លែងអង្គុយកម្សាន្ត ៣ ៕



ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop