CamNews

តារា 

តារាស្រីសាច់ខ្ចីវ័យក្មេង រូបស្រស់ ស្រីណយ ធ្លាយដំណឹងស្នេហ៍​ពីរ​ក្នុង​ពេល​តែ​មួយ

ភ្នំពេញ៖ តារាចម្រៀង និងសម្តែងរូបស្រស់កញ្ញា ស្រីណយ ត្រូវបានប្រភពនៅកៀកកិតនឹងរូបនាង បង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ មានបុរសពោះម៉ាយ សក់ពីរពណ៌ម្នាក់ តាមសម្លឹងមើលមិនដាច់ ពីក្រសែភ្នែក ក្នុងបំណងចង់ចូលខ្លួនសារភាពប្រាប់ស្នេហ៍ ដល់តារាស្រីរូបនេះ។ ខណៈដែលកន្លងមកក៏ធ្លាប់ល្បីថា ស្រីណយ កំពុងមានសម្ព័ន្ធភាពស្នេហាជាមួយនិស្សិតបន្តការសិក្សា នៅប្រទេសបារាំងម្នាក់។

បើតាមប្រភពខាងលើ បានបញ្ជាក់ថា មួយរយៈពេលនេះ គេតែងសង្កេតឃើញ មានបុរសមាឌស្តើងម្នាក់ ដែលសំបូរទ្រព្យសម្បត្តិ តែខ្វះភាពកក់ក្តៅ តែងជិះរថយន្តស៊េរីទំនើបមួយគ្រឿង តាមសំឡឹងមិនដាក់ភ្នែកទៅលើ ណយ ក្នុងគោលបំណង ចង់ចូលខ្លួនសារភាពសេចក្តី ស្រលាញ់ចំពោះនាង។ ម្យ៉ាងបើមើលទៅបុរសម្នាក់នោះមានបំណងចង់បានបេះដូងនាង យកធ្វើគូអនាគតទៀតផង ព្រោះបើតាមដឹង គឺបុរសម្នាក់នេះ អភ័ព្វស្នេហ៍យូរឆ្នាំមកហើយ ដោយសារប្រពន្ធស្លាប់ចោល។

ប៉ុន្តែយ៉ាងណាក្តី គេនៅមិនទាន់ដឹងទេថា តើបុរសពោះម៉ាយម្នាក់នេះ នឹងមានភ័ព្វវាសនា អាចអន្ទងបានបេះដូង កញ្ញា ស្រីណយ ទៅឃុំគ្រងធ្វើជាម្ចាស់ចិត្ត ឬយ៉ាងណាទ ព្រោះដំណឹងស្នេហ៍ រវាងនាងជាមួយនិស្សិតវ័យស្របាលគ្នា នៅបារាំងម្នាក់នោះ នៅពុំទាន់បែកធ្លាយព័ត៌មាន នៃការប្រេះឆាស្នេហ៍ នៅឡើយទេ។

កាលពីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅមិនទាន់មានការឆ្លើយ បំភ្លឺណាមួយជុំវិញ ព័ត៌មានខាងលើនេះ ពីសំណាក់តារាសម្តែង កញ្ញា ស្រីណយ បាន ទេ។

ស្រីស្រស់រាងតូចច្រឡឹង កញ្ញា ស្រីណយ គឺជាតារាចម្រៀងមួយរូប ដែលមានភាពលេចធ្លោគួរសមនៅ លើឆាកវិស័យសិល្បៈនាពេលបច្ចុប្បន្ន។ ស្រីណយ ក្រៅពីមានទេពកោសល្យ និងសមត្ថភាពលើការច្រៀងនាងក៏មានសមត្ថភាព ក្នុងការសម្តែងខ្សែភាពយន្ត ទៀតផង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Star News Srey Noy