ព័ត៌មានកំសាន្ត ៖ កំពូលតារាចម្រៀងស្រី នាង Park Bom សរសេរសំបុត្របកស្រាយជាផ្លូវការក្រោយការរំសាយក្រុម 2NE1 ដោយយោងតាមការបកស្រាយដោយផ្ទាល់របស់នាង ពិតជាធ្វើឲ្យក្រុមអ្នកគាំទ្រដែលកំពុងតែស្រលាញ់ពេញចិត្ត 2NE1 ពិបាកចិត្ត ហើយអ្នកខ្លះទៀតក៏ស្រក់ទឹកភ្នែកដែរ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Koreaboo បានឲ្យដឹងថា នាង Park Bom បានសរសេរសំបុត្រមួយដោយរៀបរាប់ថា "សួស្តីក្រុមអ្នកគាំទ្រទាំងអស់ដែលតែងតែចូលចិត្តស្រលាញ់ការពារនាងខ្ញុំ ។ នាងខ្ញុំ Park Bom របស់អ្នកទាំងអស់គ្នា អោយខ្ញុំសំុទោសព្រោះខ្ញុំដឹងថា អ្នកទាំងអស់គ្នាកំពុងចាំពួកខ្ញំុអោយត្រលប់មកវិញ ទោះបីជាអ្នកទាំងអស់គ្នានឹងឈឺចាប់ពេលឃេីញសំបុត្រនេះ តែខ្ញុំត្រូវតែសរសេរវា អ្វីដែលខ្ញុំអាចនិយាយនោះគឺ ខ្ញុំខំប្រឹងអស់ពីសមត្ថភាពហេីយ តាំងពីដំបូងរហូតមកដល់ពេលនេះ ខ្ញុំក៏រងចាំ ហេីយចូលរួម រៀបចំ និងត្រៀមសម្រាប់អ្វីដែលអ្នកទាំងអស់គ្នាចង់បាន មកអោយអ្នកទាំងអស់គ្នា ប៉ុន្តែអ្វីៗកេីតទ្បេីងលេីពិភពលោកនេះមិនមែនគ្រប់គ្រងដោយ ខ្ញំុទេ វាមិនមែន ២ ៣ ឆ្នាំទេ ដែលនៅជាមួយគ្នា តេីហេតុអីបានអាចបំភ្លេចបានងាយៗនោះ ? ខ្ញុំមិនបំភ្លេចទេ គឺមិនអាចបំភ្លេចនៅអនុស្សាវរីយ៍ ពេលដែលយេីងសប្បាយជាមួយគ្នា វាប្រហែលជាពិបាកធ្វើចិត្ត និងបំភ្លេចរឿងទាំងអស់នេះ ប៉ុន្តែនាងខ្ញុំនឹងចងចាំវាទុកនៅក្នុងបេះដូងមួយនេះ ខ្ញុំគ្មានពាក្យអ្វីនិយាយទេពេលគិតដល់ផ្លូវបំបែកជាមួយ Dara, Cl និង Minzy ខ្ញុំឈឺចាប់ខ្លាំងណាស់ មិនអាចសរសេរតទៀតបានទេ ។ ហើយយើង ៤ នាក់ យេីងនឹងបន្តធ្វេីរឿងល្អជាច្រេីនទៀតនាពេលអនាគត អរគុណអ្នកទាំងអស់គ្នា ខ្ញុំគ្មានថ្ងៃបំភ្លេចទេ" ។ គួរបញ្ជាក់ឲ្យដឹងថា ក្រោយអានសាររបស់ Park Bom ហើយធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាង ស្រក់ទឹកភ្នែក ហើយពិតជាមិនចង់ឲ្យ 2NE1 ជួបការបែកបាក់ឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop