CamNews

ភាពយន្ត 

Logan ខ្សែភាពយន្តចុងក្រោយរបស់ Wolverine ធានាម៉ាអេមគ្រប់ឈុតឆាក (Trailer Inside)

វីរៈបុរស ក្លាំងយ៉ាងណាក៏ត្រូវការគ្រួសារដ៏កក់ក្តៅមួយដែរ ពីព្រោះរស់នៅជាមួយអ្នកជាទីស្រលាញ់ គឺជាកម្លាំងពិសេសមួយដែលជំរុញឲ្យយើងហ៊ាន និងពុះពារគ្រប់ឧបសគ្គបាន។



ភាពយន្ត “Logan” និយាយពីវីរៈបុរសម្នាក់ឈ្មោះ Logan ហើយដោយឈានទៅកាន់អនាគតកាល Logan មានការខ្វាយខ្វល់យ៉ាងខ្លាំងចំពោះ Professor X ដែលកំពុងតែមានជំងឺយ៉ាងខ្លាំង និងលាក់ខ្លួននៅក្បែរព្រំប្រទល់ Mexico។ Logan បោះបង់ចោលនូវការលាក់បាំង និងបានបង្ហាញខ្លួនវិញនៅពេលដែលមានវត្តមានរបស់មនុស្សប្រែរូបវ័យក្មេងម្នាក់។




“Logan” ដឹកនាំដោយលោក James Mangold ជាមួយនឹងវត្តមានរបស់តួហូលីវូដដូចជាលោក Hugh Jackman លោក Patrick Stewart បុរសង្ហា Boyd Holbrook និងប្អូនស្រី Dafne Keen ផងដែរ។ នេះជាស្នាដៃថ្មីមួយទៀតរបស់ផលិតកម្មហូលីវូដ 20th Century ដោយ “Logan” នេះ ជាវគ្គទី ១០ នៃកម្រងរឿង X-Men។ ចង់ដឹងថាមានឈុតឆាកញាក់សាច់ល្អមើលយ៉ាងណានោះកុំភ្លេចមកទស្សនារឿង Logan ទាំងអស់គ្នាដែលចាក់បញ្ចាំងនៅគ្រប់រោងកុនជាប្រភេទ 2D និង 4Dx ហើយចាប់ពីថ្ងៃនេះតទៅ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។



 


Tags: Westec Journey to the west 2 Movie Jaikon Logan