CamNews

តារា 

លេចធ្លាយអតីតមិត្តស្រី លោក James Jirayu ស្អាតដែរតាស់

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហា ដែលមកកាន់ប្រទេសកម្ពុជាជាញឹកញយ លោក James jirayu បានធ្វើឲ្យមិត្តៗនារីភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលេចធ្លាយមុខមាត់អតីតមិត្តស្រីរបស់លោកកាលពីសម័យដែលតារាថៃរូបនេះនៅរៀនអនុវិទ្យាល័យ ។​

យោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានចុះផ្សាយ កាលពីថ្ងៃទី ០៨ ខែមេសា បានឲ្យដឹងថា អតីតមិត្តស្រីរបស់លោក James jirayu​ គឺមានឈ្មោះថា Pekae bangchawong ដែលមិនសូវជាមានឈ្មោះល្បីប៉ុន្មានទេ ។ តួប្រុសក្នុងរឿង "ស្នេហ៍ជ្រែកវណ្ណៈ" ក៏បានបន្ថែមទៀតថា វាគ្រាន់តែជារឿងអតីតកាលសម្រាប់លោកទេ ព្រោះពួកគេទាំងពីរបានបែកបាក់គ្នាជាយូរណាស់មកហើយ ដូច្នេះហើយសូមកុំឲ្យមហាជនមានការយល់ច្រឡំតទៅទៀតអី ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: James jirayu Bella ranee Pekae bangchawong