CamNews

តារា 

រឿង ៣ យ៉ាងដែលនាង Noey chotika ត្រូវធ្វើយ៉ាងប្រុងប្រយ័ត្នមុនថ្ងៃចូលរោងការ

តារាថៃ ៖ តារាស្រីនៅក្នុងទឹកដីប្រទេសថៃ នាង Noey Chotika នាពេលបច្ចុប្បន្ននេះកាន់តែធ្វើឲ្យក្រុមអ្នកគាំទ្រ ចាប់អារម្មណ៍កាន់តែខ្លាំងចំពោះរូបសម្រស់ដ៍ស្រស់ស្អាត របស់តារាស្រីដែលជិតឈាងដល់ថ្ងៃចូលរោងការជាមួយមិត្តប្រុសរបស់នាង ដែលបានស្វែងយល់ចិត្តគ្នាអស់រយៈពេលដល់ទៅ ៦ ឆ្នាំទៅហើយ ។ 

គួររំលឹកឡើងវិញថា នាង Noey Chotika និងមិត្តប្រុសបានភ្ជាប់កាលពីថ្ងៃទី ០៣ ខែកញ្ញា ហើយត្រៀមនឹងចូលរោងការនៅថ្ងៃទី ១០ កញ្ញានេះតែម្តង ។ 

ដោយយោងតាមគេហទំព័រផ្លូវការរបស់ប្រទេសថៃ បានឲ្យដឹងថា នាង Noey Chotika ហាក់បីដូចជាមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងជាមួយនិង រឿង ៣ មុនថ្ងៃចូលរោងការព្រោះខ្លាចថា បើខ្លួនមិនមានសម្រស់ស្រស់ស្អាតនៅក្នុងពិសេសរបស់ខ្លួន ។ 

នៅក្នុងរឿងដ៍សំខាន់ទាំង ៣ យ៉ាងនោះគឺមានដូចជា ការថែរក្យាស្បែកឲ្យភ្លឺរលោង, ការតុបតែងមុខឲ្យលេចធ្លោ និងការធ្វើឲ្យលំហាត់ប្រាណដើម្បីកុំឲ្យឡើងគីឡូ ។ ហើយនិយាយចំពោះការផាត់មុខវិញតារាស្រីរូបនេះបានជ្រើសរើសយកម្សៅម៉ាក "Cho" ដើម្បីតុបតែងមុខរបស់នាង ឲ្យកាន់តែស្រស់ស្អាតនឹងចូលទៅសាច់មុខឃើញម៉ត់ល្អ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Noey Chotika